Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិអនុ​ប្រធានា​ធិបតី​ថាអា​មេរិក​នឹង​ធ្វើការ​​ជាមួ​យសម្ព័ន្ធមិត្ត​ដាក់​សម្ពាធ​កូរ៉េ​ខាងជើង

អនុ​ប្រធានា​ធិបតី​ថាអា​មេរិក​នឹង​ធ្វើការ​​ជាមួ​យសម្ព័ន្ធមិត្ត​ដាក់​សម្ពាធ​កូរ៉េ​ខាងជើង

ឧបទ្វីបកូរ៉េ៖ អនុប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Mike Pence បានថ្លែងនៅ​ថ្ងៃពុធនេះថា​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​នឹង​ធ្វើការ​ជាមួយនិង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​និង​ចិន​ដើម្បី​ដាក់​សម្ពាធ​ផ្នែកសេដ្ឋកិច្ច​និង​ការទូត​លើ​កូរ៉េខាងជើង​ ប៉ុន្តែ​លោ​ក​បន្ថែមថា​អាមេរិក​នឹង​​បង្ក្រាប​ការវាយប្រហារ​ណាមួយ​ដោយការ​ឆ្លើយ​តប​​យ៉ា​ងអង់អាច​ក្លាហាន ។

លោក Pence បានធ្វើដំណើរ​ទៅដល់​ទីក្រុងតូក្យូ​កាលពីថ្ងៃអង្គារ​​ក្រោយ​ចេញពី​កូរ៉េខាងត្បូង​និង​បាន​ធានា​អះអាង​ជាថ្មី​ម្តង​ទៀតចំពោះជប៉ុន​អំពីការ​ប្តេជ្ញាចិត្ត​​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ទប់​ស្កាត់នឹង​មហិច្ឆិតា​មីស៊ីលនិង​នុយក្លេអែរ​របស់កូរ៉េខាងជើង​ក្នុង​​កិច្ចប្រជុំ​មួយ​ជាមួយនិង​មេដឹកនាំ​ជប៉ុន​ដែលក្នុងនោះ​រាប់បញ្ចូល​លោកនាយករដ្ឋមន្ត្រី​ ស៊ីន ហ្សូអាបេ ។

ថ្លែងនៅលើ​នាវា​ដឹកយន្តហោះចម្បាំង USS Ronald Reagan ដែល​ថ្មីៗនេះ​ទទួល​បាន​ការជួសជុល​នៅ​កំពង់​ផែ​របស់ខ្លួននៅ Yokosuka លោក Pence បាន​លើក​ឡើងគោលបំណង​របស់សហរដ្ឋអាមេរិក​នៅតែ​ឥតងាករេ​ក្នុងការ​ប្រឈម​មុខ​នឹ​ងការគំរាមកំហែង​ដែល​ធ្វើ​ឡើង​ដោយ​កូរ៉េខាងជើង​តាមរយៈ​ការ​ធ្វើ​តេស្ត​បាញ់​មីស៊ីល​និង​នុយក្លេអែរ​​ដែ​ល​​រឹងទទឹង​ជាមួយនិង​ការ​ដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ។

លោកបាន​ថ្លែង​ខ្លាំងៗ​ថា​អ្នកទាំងឡាយ​ណា​ដែលប្រកួតប្រជែង​នឹង​ដំណោះ​ស្រាយ​របស់យើង​ យើង​នឹង​បង្ក្រាប​និង​វាយ​ប្រហារ​ដោយប្រើ​ប្រាស់​អាវុធនុយក្លេ​អែរ​​ឆ្លងទ្វីប​ជាការ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​ ។ លោកបញ្ជាក់ជាថ្មីម្តង​ទៀត​ថា​គ្រប់ជម្រើសទាំងអស់​គឺត្រូវដាក់នៅលើតុចរចា​រក​ដំណោះស្រាយ​ជាមួយ​ក្រុងព្យុងយ៉ាង ។

គួរកត់សម្គាល់ថា​អនុប្រធានាធិបតី​រូបនេះបាន​ឲ្យ​ដឹងថា​សហរដ្ឋអាមេរិកនឹង​ពង្រឹង​វត្តមានរបស់ខ្លួន​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ហើយ​ជប៉ុននឹង​ប៉ាន់ស្មានទុក​ជាមុន​អំពីតួនាទីកាន់តែធំ​និងការ​ឆ្លើយតប​នឹង​សម្ព័ន្ធមិត្ត​​របស់យើង​ក្នុង​អំឡុង​ពេល​ប៉ុន្មានឆ្នាំខាងមុខ ។ លោកបញ្ជាក់ថា​សហរដ្ឋអាមេរិក​នឹង​ការពារ​សេរីភាព​នៃការ​ធ្វើនាវាចរណ៍​និង​ហោះហើរ​នៅ​សមុទ្រចិនខាងត្បូង​ ដែល​ជាទី​តាំង​រដ្ឋាភិបាលក្រុងប៉េកាំង​បាន​ធ្វើឲ្យស្មុគស្មាញ​អំពី​បញ្ហា​ទឹកដី​ជាមួយ​និង​បណ្តាប្រជាជាតិ​នានាមួយចំនួន​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

RELATED ARTICLES