Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិដ្រូន​អាមេរិក​​ពីរគ្រឿង​​វាយក្បួន​រថយន្តពួក​អាល់​កៃ​ដា​ស្លាប់៧នាក់​

ដ្រូន​អាមេរិក​​ពីរគ្រឿង​​វាយក្បួន​រថយន្តពួក​អាល់​កៃ​ដា​ស្លាប់៧នាក់​

យេម៉ែន៖ មន្ត្រីសន្តិសុខម្នាក់​បាន​ឲ្យ​ដឹងនៅថ្ងៃពុធនេះថា​យន្តហោះដ្រូន​របស់សហ​រដ្ឋអាមេរិក​២គ្រឿងបាន​បើកការ​វាយប្រហារ​ពី​ដែនអាកាស​សម្លាប់​​ជនសង្ស័យ​ជាពួកអាល់កៃដា​ចំនួន​៧នាក់​ក្នុង​ខេត្ត Marib ភាគ​ឦ​សាន​ប្រទេស​យេម៉ែន​ ។

មន្ត្រីរូបនោះបានថ្លែងប្រាប់សារព័ត៌មានចិន​ស៊ីនហួរដោយសុំមិនបញ្ចេញឈ្មោះ​ថា​មេដឹកនាំអាល់កៃដា​ពីរនាក់​គឺលោក ​Saleh al-Awlaki និង Saeed Ba-Kadir ត្រូវបាន​គេដាក់ទិសដៅ​និង​សម្លាប់​ស្របជាមួយនិង​មនុស្ស​៥នាក់​ផ្សេងទៀត​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​ពីដែនអាកាស​ដោយយន្តហោះដ្រូនពីរដាច់​ដោយឡែក​ពីគ្នា​កាលពីរាត្រីថ្ងៃអង្គារ​ ។

ការវាយប្រហារ​នេះ​គឺ​សំដៅ​លើ​រថយន្តពីរគ្រឿង​ក្នុង​ទីតាំង​ផ្សេងៗគ្នា​ ។ រថយន្ត​ទី​១​ត្រូវបានវាយប្រហារ​នៅលើ​ផ្លូវមួយដែលស្ថិតក្នុង​តំបន់​ Atran ភាគខាងកើត​ចំណុច​កណ្តាលក្រុង Marib ខណៈ​មួយគ្រឿង​ទៀត​រងការវាយប្រហារ​នៅ​ក្នុងពេល​តែមួយ​នៅ​ចំណុចផ្លូវប្រសព្វ​ដែលតភ្ជាប់​តំបន់​  Al-Shabwan និង​តំបន់ Hoson Al- Jalal ដែលស្ថិតនៅ​ភាគខាងកើត​ក្រុង Marib ដូចគ្នា​។ Marib គឺជា​មជ្ឈម​ណ្ឌល​​ដ៏សកម្ម​មួយ​របស់​ក្រុមអាល់កៃដា​ជាយូរមកហើយ ។

ចំណែកការ​វាយប្រហារនេះ​គឺជា​ការវាយប្រហារពីដែនអាកាស​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​យន្តដ្រូន​​សហរដ្ឋអាមេរិក​ប្រឆាំងនិង​ក្រុមជនសង្ស័យ​ដែលជា​ពួក​អាល់កៃដា​ក្នុងប្រទេស​យេម៉ែន ។

យោងតាមមន្ត្រី​សន្តិសុខ​ខាងលើ​បាន​បង្ហើបថា​កាលពីថ្ងៃទី​៥ខែមេសា​យន្តហោះ​ដ្រូនអាមេរិក​បាន​សម្លាប់​យុទ្ធជនពីរនាក់​របស់​ក្រុមអាល់កៃដា​សាខា​មូលដ្ឋាន​នៅ​យេម៉ែន​រាប់បញ្ចូល​លោក Khattab Wuhayshi និង​ក្មួយប្រុសឈ្មោះ Nasir  al- Wuhayshi ដែលជា​ស្ថាបនិក​ក្រុមអាល់កៃដា​ក្នុង​ឧបទ្វីបអារ៉ាប់​។

គួរបញ្ជាក់ថា​យេម៉ែន​​ជា​ប្រជាជាតិអារ៉ាប់ក្រីក្រមួយ​ដែល​​ត្រូវបាន​កាន់កាប់​ដោយ​ក្រុម​ជ្រុលនិយម​អាល់កៃដា​សកម្មភាពបំផុត​មួយ​​​ក្នុង​តំបន់​មជ្ឈិមបូព៌ា ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES