Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិពួកភេរវករ​គំរាមវាយ​ប្រហារក្នុង​ពេលបោះ​ឆ្នោតជុំ​ចុងក្រោយ​នៅបារាំង

ពួកភេរវករ​គំរាមវាយ​ប្រហារក្នុង​ពេលបោះ​ឆ្នោតជុំ​ចុងក្រោយ​នៅបារាំង

បារាំង៖ ការ​ចាប់ខ្លួនជនសង្ស័យ​ពីរនាក់​កាលពីថ្ងៃអង្គារ​​ដែល​រៀប​គម្រោង​​វាយប្រហារ​ភេរវកម្ម​ក្នុងពេលដ៏ខ្លីខាងមុខនេះ​កំពុង​តែ​ធ្វើឲ្យ​វឹកវរ​ជាមួយ​និង​ការ​ព្រួយបារម្ភថ្មីមួយ​លើ​ផ្នែកសន្តិសុខ​ក្នុងពេល​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង ។

ទីភ្នាក់ងារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ការប៉នប៉ង​វាយប្រហារ​ភេរវកម្ម​​នេះត្រូវបានគេជឿជាក់ថា​បាននិងកំពុងដាក់ទិស​ដៅ​​លើ​បេក្ខជន​បោះឆ្នោត​ជា​ពិសេស​បេក្ខជន​មកពីបក្សស្តាំនិយម​លោក Francois Fillon ។

​តាម​រយៈ​ការ​ចាប់ខ្លួននេះ​ សន្តិសុខ​របស់​បេក្ខជនសំខាន់ៗ​ត្រូវបានពង្រឹង​ ខណៈ​ការ​ជួបជុំនិង​ប្រមូលផ្តុំ​គ្នា​ពាក់ព័ន្ធនយោបាយ​ផ្សេងៗ​ត្រូវបានដាក់​ឲ្យ​ស្ថិតក្រោម​ការ​​ឃ្លាំមើលយកចិត្តទុកដាក់ដោយប៉ូលិស ។

បេក្ខជនមួយចំនួន​ដូចជា​លោក Fillon បានអះអាងថា​ពួកលោក​ត្រូវបានជូន​ដំណឹង​​អំពីការ​គំរាម​នេះ​រួចហើយ​ពីសំណាក់​ក្រសួងមហាផ្ទៃ​បារាំង​និង​បានទទួល​រូបថត​ជនសង្ស័យ​ទាំងពីរខាងផងដែរ ។

លោកបាន​ថ្លែងថា​ខ្ញុំសូម​កោតសរសើរ​ប៉ូលិសនិង​កងអង្គភាព​ស៊ើបការសម្ងាត់​ដែល​ប្រតិបត្តិការ​ចាប់ខ្លួនភេរវករទាំងពីរនេះ​ ។ ប៉ុន្តែតាមដែល​ខ្ញុំបានបារម្ភ គឺទាំង​នេះមិនអាច​ផ្លាស់ប្តូរ​ការ​រៀបចំ​យុទ្ធនាការរបស់ខ្ញុំឡើយ ។ ម្យ៉ាងទៀតខ្ញុំមិនប្តូរ​ផែនការណ៍​ដែលផ្តោតលើ​យុទ្ធនាការ​ឃោសនា​​ទៅជា​ការពិភាក្សាអំពីបញ្ហាសន្តិសុខឡើយ ។

ទោះជាយ៉ាងណា​រដ្ឋមន្ត្រីមហាផ្ទៃបារាំង​លោក Matthias Fekl បានប្រកាស​ដាក់​ពង្រាយ​ប៉ូលិស ​កងអាវុធហត្ថ យោធា​ចំនួន៥ម៉ឺននាក់​ដើម្បី​រក្សាសន្តិសុខ​ក្នុងការ​បោះ​ឆ្នោត​ជុំនីមួយៗក្នុងប្រទេសបារាំង។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES