ប្លែក៖ តាមលទ្ធផលនៃការកាប់ឆ្ការ មានព្រៃឈើត្រឹមតែ៦,២លានគីឡូម៉ែត្រការ៉េប៉ុណ្ណោះដែលនៅសេសសល់ពីបរិមាណ១៦លានគីឡូម៉ែត្រការ៉េដែលគ្របដណ្តប់លើផែនដីកាលពីអតីតកាល ។
ក្រៅពីការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់មនុស្ស ការកាប់ឆ្ការព្រៃនៅលើផែនដីជុំវិញពិភពលោកកំពុងគំរាមកំហែងដល់ពពួកដើមឈើធំៗដូចជារុក្ខជាតិដែលផលិតកាកាវ ក៏ដូចជាព្រៃដែលស្ថិតនៅតំបន់ដាច់ស្រយាលនៃខ្ពង់រាបភាគកណ្តាលរបស់វៀតណាម ។ ទន្ទឹមនិងនេះ១៥%នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់គឺជាលទ្ធផលមកពីការកាប់បំផ្លាញព្រៃឈើតែម្តង ។
ខណៈដែលព្រៃឈើគ្របដណ្តប់លើពិភពលោកកំពុងត្រូវបានបំផ្លិចបំផ្លាញដោយឥតអៀនខ្មាស់តាមរយៈកសិឧស្សាហកម្ម ការចិញ្ចឹមសត្វធំៗ គម្រោងហេដ្ឋារចនាសម្ព័ន្ធនិងកាប់ឈើហ៊ុបខុសច្បាប់ ។
ទោះយ៉ាងណាថៃបានរកឃើញមធ្យោបាយតែមួយគត់ក្នុងការប៉ះប៉ូវនូវដីធ្លីដែលរងការកាប់ឆ្ការព្រៃឈើក្នុងប្រទេសរបស់ខ្លួន តាមរយៈការប្រើបច្ចេកទេសកសិកម្មដែលគេឲ្យឈ្មោះថាគ្រាប់បែកគ្រាប់ធញ្ញជាតិឬការដាំព្រៃឡើងវិញពីលើអាកាសគឺដើមឈើទាំងឡាយត្រូវបានដាំដុះដោយការទម្លាក់គ្រាប់នោះពីលើយន្តហោះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា