ប្លែកៗ៖ ក្មេងស្រីជំទង់ជនជាតិរូម៉ានីម្នាក់អះអាងថានាងបានលក់ព្រហ្មចារីហ៍របស់នាងឲ្យអ្នកជំនួញហុងកុងម្នាក់ក្នុងតម្លៃ២លានផោនឬស្មើនឹង២,៥៦លានដុល្លារអាមេរិក ។
បើទុកជាក្រុមគ្រួសាររបស់នាងគំរាមកាត់កាលឬលែងទទួលស្គាល់នាងជាកូនយ៉ាងណាក្តីក៏ នារីវ័យ១៨ឆ្នាំឈ្មោះ Aleexandra Khefren រូបនេះបានប្រកាសថានាងបាននិងកំពុងលក់ភាពបរិសុទ្ធរបស់នាងកាលពីឆ្នាំទៅ ។
នាង Khefren ជាតារាម៉ូដែលមានមហិច្ឆិតាធំម្នាក់មកពីទីក្រុង Bucharest ប្រទេសរូម៉ានី ដោយនាងបានកក់សណ្ឋាគារមួយហើយទាក់ទងជាមួយអ្នកជំនួញហុងកុងម្នាក់ដែលនាងបានទំនាក់ទំនងជាមួយតាមរយៈក្រុមហ៊ុន Cinderella Escorts ដែលជាគេហទំព័រមួយមានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ដែលនឹងយក២០%នៃទឹកប្រាក់២លានផោននោះ ។
នាងបានថ្លែងប្រាប់បណ្តាញព័ត៌មាន The Star ថាខ្ញុំចង់លក់ព្រហ្មចារីហ៍របស់ខ្ញុំតាមរយៈក្រុមហ៊ុន Cinderella Escorts ជាជាងនៅថ្ងៃអនាគតប្រគល់វាឲ្យមិត្តប្រុសដែលចាកចេញពីខ្ញុំក្នុងមធ្យោបាយណាមួយនោះ ។ខ្ញុំគិតថាមនុស្សស្រីដទៃមានអាកប្បកិរិយាដូចគ្នានេះដែរ ។
ទោះជាយ៉ាងណាក្រុមហ៊ុនខាងលើបានបញ្ជាក់ថាចាប់តាំងពីនាង Khefren បានសម្រេចចិត្តប្រកាសលក់ព្រហ្មចារីហ៍ជាសាធារណៈមកមានមនុស្សស្រីក្រមុំជាង៣០០នាក់បានទាក់ទងមកទីភ្នាក់ក្រុមហ៊ុនដើម្បីចង់លក់ដូចនាងដែរ។
នាង Khefren និងឪពុក
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា