Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិចំនួន​អ្នកស្លាប់​ក្នុងការវាយប្រហារ​បន្ទាយទ័ពអាហ្វហ្គានីស្ថានកើនដល់១៣៥នាក់

ចំនួន​អ្នកស្លាប់​ក្នុងការវាយប្រហារ​បន្ទាយទ័ពអាហ្វហ្គានីស្ថានកើនដល់១៣៥នាក់

អាហ្វហ្គានីស្ថាន៖ ប្រភពផ្លូវការ​ក្នុង​ខេត្ត​កើតហេតុ​បានប្រាប់​សារព័ត៌មានចិន​ស៊ីនហួរនៅថ្ងៃសៅរ៍នេះថា​ យ៉ាងហោចណាស់​មាន​កងទ័ព​អាហ្វហ្គានីស្ថាន​ចំនួន​១៣៥នាក់​ត្រូវបានសម្លាប់​​និង​៦០នាក់ផ្សេងទៀត​រងរបួស​ក្នុង​ការវាយ​ប្រហារ​របស់​ពួកតាលីបង់​លើ​មូលដ្ឋាន​ទ័ព​មួយ​ដែលស្ថិតនៅ​ខេត្ត Balkh ភាគខាង​ជើង​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពីថ្ងៃសុក្រ ។

ប្រភពដែល​ថ្លែងដោយសុំមិនបញ្ចេញឈ្មោះ​បាន​បន្តថា​មាន​ជនអត្តឃាត​ចំនួន​១០នាក់​ដែលជាប់ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​បណ្តាលឲ្យមានអ្នកស្លាប់​ជាច្រើន​លើសលុបនេះ​​ហើយ​ជនអត្តឃាតទាំងនោះ​បាន​បើកការវាយលុក​យ៉ាងខ្លាំង​ចូល​​សាលធំ​ក្នុង​បន្ទាយមួយនិង​វាយប្រហារ​នៅ​ក្បែរ​វិហារ​អ៊ីស្លាម​មួយកន្លែង​​ដែល​មាន​ទាហាន​ជាច្រើននាក់​គ្មាន​អាវុធនៅនឹងដៃ​កំពុង​បួងសួង​​។

ប្រភពបន្តថា​​ជនអត្តឃាត​ទាំងអស់នោះ​​បាន​ក្លែងបន្លំខ្លួន​ក្នុង​ឯកសណ្ឋាន​ទាហា​ន​ ។ ពួកគេ​បាន​ទៅដល់​កន្លែង​កើតហេតុ​ដោយ​ជិះរថយន្ត​ Jeep របស់​កងទ័ព​ពីរគ្រឿង ហើយ​ក្រោយមក​បើកឆ្លងកាត់​ច្រកទ្វាមុខ ។

នៅគ្រានោះដែរ​ជនអត្តឃាត​៧នាក់​ត្រូវបានបាញ់​សម្លាប់​ដោយកងកម្លាំង​សន្តិ​សុ​ខ​តាមរយៈ​ការ​បាញ់​តបត​គ្នា​អស់រយៈ​ពេល​៤ម៉ោង​ ចំណែក​ភេរវករ​ពីរនាក់​​បាន​បំផ្ទុះគ្រឿង​ផ្ទុះដែលពាក់ជាប់ខ្លួន​ខណៈ​ពេល​ជនម្នាក់​ត្រូវបានចាប់ខ្លួន​។

​គួរបញ្ជាក់​ក្រុមជ្រុលនិយម​តាលីបង់​បាន​​ផ្ទុះ​កំហឹងជាខ្លាំងចាប់តាំងពី​ដើម​ឆ្នាំ​២០១៥​​មក​ ស្របពេលដែលកងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​​ទទួលបាន​ការទទួល​ខុសត្រូវពេញលេញផ្នែកសន្តិសុខ​ពី​កងទ័ពសហរដ្ឋអាមេរិកនិងទ័ព NATO ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES