Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិអង់គ្លេស​​បង្កក​​​ទុន​សកម្ម​​របស់​​​ក្រុមហ៊ុន​​​កូរ៉េខាង​​ជើង

អង់គ្លេស​​បង្កក​​​ទុន​សកម្ម​​របស់​​​ក្រុមហ៊ុន​​​កូរ៉េខាង​​ជើង

អង់គ្លេស៖ ចក្រភព​អង់គ្លេស​បាន​បង្កក​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​កូរ៉េខាងជើង​មួ​យ​ដែលមានមូលដ្ឋាន​នៅ​ភាគអាគ្នេយ៍​ទីក្រុង​ឡុងដ៍ បន្ទាប់ពី​មានការ​អះអាង​ក្រុម​ហ៊ុននេះ​ចាក់បញ្ចូល​សាច់ប្រាក់​ទៅក្នុងកម្មវិធី​នុយក្លេអែរ​របស់ទីក្រុងព្យុង​យ៉ាង ។

ក្រុមហ៊ុន​សាជីវកម្ម​ធានារ៉ាប់រង​ជាតិ​របស់កូរ៉េ (KNIC) ត្រូវបាន​ចុះ​បញ្ជី​​ផ្នែកកម្ម​សិទ្ធិ​​នៅក្នុង​ក្រុមហ៊ុន Blackheath ដែលស្ថិតនៅជាយក្រុងឡុងដ៏​ចក្រភពអង់គ្លេស​។ សហគមអឺរ៉ុបបាន​ដាក់​ទណ្ឌកម្ម​ប្រឆាំងនិង​ក្រុមហ៊ុននេះរួចហើយ ដែលក្នុង​នោះខ្លួនបាន​ពិពណ៌នាថា​ក្រុមហ៊ុននេះ​ជាអ្នកបង្កើត​ប្រាក់​ចំណូល​នៃរូបិយប័ណ្ណ​បរទេស​យ៉ាងច្រើន​ដែលត្រូវបានប្រើប្រាស់​ដើម្បី​ជួយគាំទ្រ​ដល់​របបដឹកនាំ​ក្នុង​ប្រទេស​កូរ៉េខាងជើង ។

ជាងនេះទៅ​ទៀត​សហគមអឺរ៉ុប​បានព្រមានថា​​​ប្រភពទាំងនេះ​អាច​នាំ​មក​នូវ​ការ​ជាប់​ពាក់ព័ន្ធ​និង​កម្មវិធីនុយក្លេអែរ​ មីស៊ីលផ្លោង​ឬអាវុធដទៃទៀត​ដែល​បង្ក​គ្រោះ​មហន្តរាយ​ទ្រង់ទ្រាយ​ធំរបស់កូរ៉េខាងជើង ។

យោងតាម​ការ​ដាក់ទណ្ឌកម្ម​របស់សហគមន៍​អឺរ៉ុប​កាលពី​ខែកក្កដា​ឆ្នាំ​២០១៥ ការិយាល័យកណ្តាល​របស់​ក្រុមហ៊ុនកូរ៉េ KNIC ក្នុង​ទីក្រុង​ព្យុងយ៉ាង​មានជាប់ពាក់​ព័ន្ធ​នឹង Office 39 របស់​បក្ស​ពលករ​កូរ៉េ។  ក្នុង​ឆ្នាំ​២០១០​រតនា​គា​រ​សហរដ្ឋ​អាមេរិក​បាន​រៀបរាប់ថា​ Office 39 ជា​សាខា​សម្ងាត់​មួយរបស់​រដ្ឋាភិបាល​កូរ៉េខាង​ជើង​ដែលផ្តល់ការគាំទ្រដ៏​សំខាន់​ដល់​មេដឹកនាំ​កូរ៉េខាងជើង​តាម​រយៈ​​ការ​ជំរុញ​នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​ខុសច្បាប់​ និងការ​បង្កើត​ចំណូល​សម្រាប់​មេដឹកនាំ​ប្រទេសនេះ ។

​ទោះជាយ៉ាងណា​អ្នក​នាំពាក្យ​រតនាគារ HM អង់គ្លេស​បានថ្លែងថា​យើង​មិន​អាច​អធិប្បាយ​អ្វី​ឡើយ​ជុំវិញ​ករណី​បុគ្គល​ ។ តែអង់គ្លេស​បាន​ធ្វើតាម​យ៉ាងពេញ​លេញ​​និងការប្រតិបត្តិនៃការ​ដាក់ទណ្ឌកម្ម​របស់អង្គការ​សហប្រជាជាតិ​ដែលពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង​និង​បណ្តាក្រុមហ៊ុនរបស់ប្រទេសនេះ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES