Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីនិង​មេទ័ព​លាលែង​ពីតំណែង​​ក្រោយ​ប្រហែស​ឲ្យតាលី​បង់​វាយបន្ទាយ

រដ្ឋមន្ត្រីនិង​មេទ័ព​លាលែង​ពីតំណែង​​ក្រោយ​ប្រហែស​ឲ្យតាលី​បង់​វាយបន្ទាយ

អាហ្វហ្គានីស្ថាន៖ សេចក្តី​ថ្លែងការណ៍​មួយ​ពីការិយាល័យ​ប្រធានាធិបតី​បាន​បង្ហើ​ប​​ឲ្យ​ដឹងថា​រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាននិងមេទ័ព​​របស់លោក​បាន​ស​ម្រេ​ច​ចិត្តចុះចេញពីតំណែង​នៅថ្ងៃច័ន្ទនេះ​ គឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី​មាន​កា​រ​វាយប្រហារមួយរបស់ពួកតាលីបង់មក​លើ​មូលដ្ឋាន​យោធា​ក្នុង​តំបន់​ភាគ​ខាង​ជើងប្រទេស​ដែល​បណ្តាលឲ្យទាហាន​ស្លាប់​ជាង១០០នាក់​។

ប្រភពបន្តថា​លោកប្រធានាធិបតី Ashraf Ghani បានទទួល​ពាក្យ​ស្នើសុំ​លាលែង​ពី តំណែង​ជា​រដ្ឋមន្ត្រីការពារជាតិ​និង​តំណែង​មេបញ្ជាការ​កងទ័ព​រួចហើយ ។

ប្រជាជន​អាហ្វហ្គានីស្ថាន​ដែលមានការ​ខឹងសម្បារ​យ៉ាងខ្លាំង​នោះ​បាន​អំពាវនាវ​ឲ្យ​លោក​រដ្ឋមន្ត្រីការពារជាតិ​ Abdullah Habibi និង​មេបញ្ជាការ​កងទ័ព​លោក Qadam Shah Shaheem ចុះចេញពីតំណែង​បន្ទាប់ពី​មានការ​វាយប្រហារ​នៅខាង​ក្រៅ​ក្រុង​ភាគខាងជើងប្រទេស Mazar-i-Sharif របស់អាហ្វហ្គានី​ស្ថានកាល​ពីថ្ងៃ​សុក្រ ។

មេបញ្ជាការ​កងទ័ព​លោក Qadam Shah Shaheem

ការវាយប្រហារនេះត្រូវបានគេជឿជាក់ថា​ជាការ​ការវាយប្រហារ​ដែល​មានចំនួន​អ្នកស្លាប់​ច្រើនជាងគេបំផុត​ពុំធ្លាប់មាន​ដោយពួកតាលីបង់មកលើ​មូលដ្ឋានទ័ព​របស់អាហ្វហ្គានីស្ថាន ។

ខ្មាន់កាំភ្លើង​១០នាក់​បានស្លៀកពាក់​ឯកសណ្ឋាន​ទាហាន​និងប្រដាប់ដោយ​​អាវុធ​និងបានពាក់​គ្រឿង​ផ្ទុះជាប់ខ្លួន​បានចូលទៅក្នុង​​រថយន្ត​យោធា​និង​បើក​ប្រតិបត្តិ​ការ​បាញ់​រះ​ទៅលើ​ទាហាន​ដែលគ្មានអាវុធក្នុងដៃ​ដែលស្ថិតនៅ​កៀកគ្នា​ក្នុង​វិហារ​អ៊ីស្លាមមួយ​។

ទោះជាយ៉ាងណា​ក្នុងហេតុការណ៍នេះ​មន្ត្រី​កងទ័ព​១២នាក់​រាប់បញ្ចូលថ្នាក់​ឧត្តម​សេនីយ៍​ពីររូប​ត្រូវបាន​គេបណ្តេញចេញ​ពីជួរកងទ័ព​ចំពោះការធ្វេសប្រហែស​លើ​ករណីវាយប្រហារនេះ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES