កូរ៉េខាងជើង៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានថ្លែងកាលពីថ្ងៃច័ន្ទថាខ្លួននឹងបន្តអភិវឌ្ឍន៦អាវុធនុយក្លេអែរសម្រាប់ការពារខ្លួនប្រឆាំងនិងការគំរាមកំហែងពីសហរដ្ឋអាមេរិក ។
មន្ត្រីបក្សពលករកូរ៉េលោក Rodong Sinmum បានថ្លែងនៅក្នុងវិចារណកថាមួយថាការរួសរាន់បញ្ជូនកងវាយប្រហាររបស់នាវាប្រើថាមពលនុយក្លេអែររបស់សហរដ្ឋអាមេរិកឆ្ពោះមកកាន់ឧបទ្វីបកូរ៉េគឺជាគ្រោះថ្នាក់មួយ ។
លោកបន្តថានេះគឺជាការគំរាមរកប្រយោជន៍ផ្នែកយោធាដែលមិនអាចបិទបាំងបានឡើយក្នុងកាប្រឆាំងនិងកូរ៉េខាងជើងហើយក៏ជាសកម្មភាពគ្រោះថ្នាក់មួយដែរក្នុងការជាន់ពន្លិចឧបទ្វីបកូរ៉េចូលទៅក្នុងស្ថានការណ៍មួយ ។
ផ្អែកតាមសកម្មភាពទាំងនេះកងទ័ពប្រជាជនកូរ៉េនឹងប្រកាន់ខ្ជាប់ហើយក៏នឹងដោះស្រាយជាមួយនិងបម្រែបម្រួលនេះដោយការធ្វើឲ្យសាបសូន្យចំពោះអ្នកឈ្លានពានទាំងឡាយ។
ហេតុដូច្នេះហើយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េរឹតតែផ្អើនកាន់តែខ្លាំងថែមទៀតចំពោះការថ្កោលទោសរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះដោយការប្តេជ្ញាចិត្តសងសឹកដោយអាវុធនុយក្លេអែរក្នុងពេលកើនឡើងនៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ។
គួរកត់សម្គាល់ថាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបានថ្លែងកាលពីពេលថ្មីៗនេះថាក្រុងវ៉ាស៊ីនតោនបាននិងកំពុងបញ្ជូនកងនាវាមួយកងធំទៅកាន់ឧបទ្វីបកូរ៉េដើម្បីពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើងក្នុងការដឹកនាំធ្វើតេស្តនុយក្លេអែរនិងមីស៊ីលកាន់តែច្រើនឡើង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា