Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិការចំណាយ ​យោធា ​លើពិភព លោក​កើន ឡើង​ ដល់​១.៦៨៦ទ្រីលានដុល្លារ​

ការចំណាយ ​យោធា ​លើពិភព លោក​កើន ឡើង​ ដល់​១.៦៨៦ទ្រីលានដុល្លារ​

យោធា៖ យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថានស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ Stockholm (SIPRI )ឲ្យ​ដឹងថា​ការចំណាយ​ផ្នែកយោធា​​លើពិភពលោក​សរុបទាំងអស់​បានកើនឡើង​១,៦៨៦​ទ្រីលាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ កើនឡើង​០,៤%​ធៀបនឹង​ឆ្នាំ​២០១៥ ។

តាមទិន្នន័យសហរដ្ឋអាមេរិក​​នៅតែ​ជា​ប្រទេស​ដែល​មានខ្ទង់​ចំណាយ​យោធា​ប្រ​ចាំឆ្នាំ​ខ្ពស់ជាងគេ​បំផុត​នៅលើ​ពិភពលោក​ ។ ការ​ចំណាយ​ផ្នែកយោធា​របស់​ស​ហរដ្ឋអាមេរិក​បានកើនឡើង​១,៧​%​នៅចន្លោះ​ឆ្នាំ​២០១៥និង​២០១៦​ឬស្មើនឹង​៦១១​ប៊ីលានដុល្លារ ។

ទីភ្នាក់ងារស្រាវជ្រាវ Think Tank បានថ្លែងថា​កំណើននៅក្នុង​ការចំណាយ​យោធា​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០១៦​អាច​ជាសញ្ញាណ​នៅក្នុងការ​បញ្ចប់​និន្នាការ​ថយ​ចុះ ក្នុង​ខ្ទង់ចាយវាយ​ដោយសារតែ​​វិបត្តិ​សេដ្ឋកិច្ច​និងការ​ដក​កងទ័ព​សហរដ្ឋអា​មេរិក​ចេញពីប្រទេស​អាហ្វហ្គានីស្ថាន​និង​អ៊ីរ៉ាក់​។ តែយ៉ាង​ណា​ការចំណាយ​របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៦​នៅតែ​ស្ថិតក្នុងកម្រិត​២០%​ទាបជាង​កម្រិត​កំពូល​របស់ខ្លួនក្នុង​ឆ្នាំ​២០១០ ។

អគ្គនាយក​គ្រប់គ្រង​កម្មវិធី​ចំណាយ​ផ្នែកយោធា​និង​អាវុធ​របស់ទីភ្នាក់ងារ​ (SIPRI ) លោក Aude Fleurant ​​បាន​ថ្លែងថា​​ថ្វីបើ​ការ​បន្ត​ទប់​ឬបន្ថយ​តាមផ្លូវច្បាប់​លើ​កញ្ចប់​ថវិកា​សរុបរបស់​សហរដ្ឋអាមេរិក​យ៉ាងណាក្តី ក៏​ការបង្កើន​ការចំណាយ​ផ្នែក​យោធា​​ត្រូវបានគេ​អនុម័ត​យល់​ព្រម​ពី​សភា ។ មួយវិញទៀត​ការ​ចំណាយ​ថ្ងៃ​អនាគត​​នៅតែ​មិន​មាន​ភាព​ច្បាស់លាស់​ដដែល​ដោយសារតែ​ការ​ផ្លាស់ប្តូរ​នៃ​ស្ថានការណ៍​នយោបាយ​ក្នុង​សហរដ្ឋអាមេរិក ។

​ទន្ទឹមនិងនេះ​ការ​ចំណាយ​ផ្នែកយោធា​នៅ​អឺរ៉ុបខាងលិច​បានកើនឡើង​ក្នុងអំឡុង​ពេល​ពីរឆ្នាំ​ជាប់គ្នា​និង​បានកើនឡើង​២,៦%​ក្នុង​ឆ្នាំ​២០១៦ ។ មានការ​បង្កើន​ខ្ទង់​ចំណាយ​នៅក្នុង​ប្រទេស​ទាំងអស់​ប៉ុន្តែ​៣ប្រទេស​ក្នុង​តំប​ន់​អឺរ៉ុបខាងលិចហើយ​អ៊ីតាលី​ត្រូវបានគេរាយការណ៍ថាជា​ប្រជាជាតិ​មានការ​បង្កើនការចាយវាយ​ផ្នែក​យោធា​គួរឲ្យ​កត់សម្គាល់ ជាមួយនិងការ​បង្កើន​ប្រមាណជា​១១%​នៅចន្លោះ​ឆ្នាំ​២០១៥​និង​២០១៦ ។

​ចំណែកការចំណាយ​សរុប​ក្នុង​តំបន់​ភាគកណ្តាលអឺរ៉ុប​បានកើនឡើង​២,៤%​​ក្នុង​ឆ្នាំ​​២០១៦ ។ មន្ត្រីជាន់ខ្ពស់​ផ្នែកស្រាវជ្រាវរបស់ទីភ្នាក់ងារ SIPRI លោក Siemon Wezeman បាន​ថ្លែងថា​កំណើន​នៅក្នុង​ការចំណាយ​តាមបណ្តាប្រទេស​ជាច្រើន នៅ​តំបន់​អឺរ៉ុបកណ្តាល​អាច​ជាផ្នែកមួយ​ដែលមកពី​ការ​​ទារពន្ធ​របស់​រុស្ស៊ី​ដែល​គំរាមកំហែង​កាន់​ធំ​ឡើង​។

ទោះជាយ៉ាងណា​និន្នាការ​នៅក្នុងការ​ចំណាយ​ផ្នែកយោធា​​មានការ​ប្រែប្រួល​ទៅតាម​តំបន់ ។ តួយ៉ាងការចំណាយ​បានបន្ត​កើនឡើង​ក្នុង​តំបន់​អាស៊ី​និង​​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក អឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត​និង​អាហ្វ្រិកខាងជើង ។ ផ្ទុយទៅវិញ​​​ការចំណាយ​យោធា​បានថយចុះ​ក្នុងតំបន់​អាមេរិកកណ្តាល​និង​ការីប៊ីន មជ្ឈិមបូព៌ា អាមេរិកខាងត្បូងនិង​សាហារ៉ាអាហ្វ្រិក ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES