Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិបារាំង​​បញ្ជាទិញ​រថពាស​ដែក​​សេរី​ទំនើប​​ជាង​៣០០​គ្រឿង​ពី​..

បារាំង​​បញ្ជាទិញ​រថពាស​ដែក​​សេរី​ទំនើប​​ជាង​៣០០​គ្រឿង​ពី​..

បារាំង៖ បណ្តាក្រុមហ៊ុន​នានា​បានប្រកាសកាលពី​ដើមសប្តាហ៍នេះថា​ក្រុមហ៊ុន​បារាំង​ Nexter , Renault Trucks Defense និង​ក្រុមហ៊ុន Thales កំពុង​ផលិត​រថពា​សដែក​ជាង​៣០០គ្រឿង​ដែលរចនាឡើង​សម្រាប់​យោធា​របស់ប្រទេសនេះ​។

រថពាសដែក​នេះ​គឺ​ប្រភេទ Griffon ដែលជា​យុទ្ធោបករណ៍​ពហុ​មុខងារ​ប្រើ​ប្រព័ន្ធ​បើកបរ​កាឡេកង់៦​​និងរថពាសដែកម៉ូដែល Jaguar 6×6 ដែល​មានបំពាក់​មក ជាមួយ​ដោយកាំភ្លើង​ដែលមានទំហំ​គ្រាប់​៤០មីលីម៉ែត្រ​និង​មីស៊ីល​ប្រឆាំងរថក្រោះ ។

រថពាសដែក​​ Griffon ​ត្រូវបាន​គេរំពឹងថា​​នឹង​ម​កជំនួស​យុទ្ធោបករណ៍​ VAB Hot បច្ចុប្បន្ន​ត្រូវបាន​ប្រើប្រាស់​ដោយ​កងទ័ពបារាំង ខណៈ​រថពាសដែក​ Jaguar នឹង​មកជំនួស​តំណែង​រថក្រោះ​ធុនស្រាល​របស់​កងទ័ពបារាំង។

​កាលពីមុនកងទ័ពបារាំង​បញ្ជាទិញពី​ក្រុមហ៊ុន DGA ដែលជាទីភ្នាក់ងារ​​​ផ្គត់ផ្គង់ឲ្យ​យោធាបារាំង​សម្រាប់​រថពាសដែក​ Griffons ចំនួន​៣១៩គ្រឿង​និង​ប្រភេទ Jaguars ចំនួន​១៩គ្រឿង ។​ វា​បានកើតឡើង​ត្រឹមតែ​២៧ខែ​បន្ទាប់ពីការ​អភិវឌ្ឍ​យុទ្ធោបករ​ណ៍​ដែលស្ថិត​​ក្រោម​កម្មវិធី​ SCORPION របស់រដ្ឋាភិបាល ។

គួរបញ្ជាក់ថា​ការចែកចាយ​រថពាសដែកតាមការបញ្ជាទិញខាងលើ​ប្រភេទ Griffons ត្រូវបានគេ​រំពឹងថា​នឹងចាប់ផ្តើម​ឡើង​នៅឆ្នាំក្រោយ ។ ចំណែកប្រភេទ​  Jaguar នឹង​ចាប់ផ្តើមនៅឆ្នាំ​២០២០ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES