អាមេរិក៖ យោងតាមការបោះឆ្នោតស្ទង់មតិថ្មីមួយឲ្យដឹងថាមានប្រជាពលរដ្ឋលើសពី៦ភាគ១០មិនពេញចិត្តនៃចំណាត់ការក្នុងការបំពេញការងាររបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ឡើយ ។
តាមការស្ទង់មតិដែលចេញផ្សាយដោយវិទ្យាស្ថាននយោបាយរបស់សាលា Harvard Kennedy កាលពីថ្ងៃអង្គារឲ្យដឹងថា៦៦%នៃប្រជាជនដែលមានអាយុចន្លោះពី ១៨ឆ្នាំទៅ២៩ឆ្នាំគឺមិនពេញចិត្តនឹងការធ្វើការរបស់លោកត្រាំឡើយរហូតដល់ពេលនេះ ។
ទីភ្នាក់ងារស្ទង់មតិមហាជនថែមទាំងបានរកឃើញថាមនុស្សភាគច្រើនផ្តល់ពិន្ទុឲ្យលោកត្រាំក្នុងកម្រិត F សម្រាប់អំឡុងពេលដែលលោកកាន់តំណែងនៅសេតវិមានរហូតដល់ពេលនេះ ។ ចំណែក៤១%បានកំណត់ពិន្ទុឲ្យលោកត្រាំក្នុងកម្រិត D ហើយ១៤%ឲ្យកម្រិត C ។
ចំណែក១៨%លើកឡើងថាលោកត្រាំសមនឹងទទួលបានចំណាត់ថ្នាក់ B ខណៈ១០%ជឿជាក់ថាលោកអាចស្ថិតក្នុងកម្រិត A វិញទើបជាការប្រសើរ ។
៣២% យល់ព្រមឬពេញចិត្តនឹងការដឹកនាំរបស់លោកត្រាំមុននឹងគម្រប់ថ្ងៃទី១០០នៃការចូលកាន់តំណែងរបស់លោកគិតត្រឹមថ្ងៃសៅរ៍នេះ ។
គួរបញ្ជាក់ថាវិទ្យាស្ថាននយោបាយរបស់សាលា Harvard Kennedy បានដឹកនាំស្ទង់មតិថ្មីមួយរបស់ខ្លួនលើមហាជន២.៦៥៤នាក់ដែលមានអាយុចន្លោះពី ១៨ឆ្នាំទៅ២៩ឆ្នាំតាមកិច្ចសម្ភាសន៍តាមបណ្តាញអ៊ីនធើរណេតគិតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៤ខែមីនា ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា