លីប៊ី៖ នាយករដ្ឋមន្ត្រីដែលគាំទ្រដោយអង្គការសហប្រជាជាតិរបស់លីប៊ីលោក Fayez Serraj កាលពីថ្ងៃអង្គារនេះបានស្នើឲ្យរដ្ឋាភិបាលរុស្ស៊ីជួយបញ្ចប់ជម្លោះក្នុងស្រុករបស់ខ្លួនក្នុងឱកាសនៃការប្រារព្ធកិច្ចប្រជុំជាមួយនិងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Mikhail Bogdanov ។
លោក Bogdanov បានថ្លែងក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីទ្រីប៉ូលីរបស់លីប៊ីគឺជាការធ្វើបន្តពីដំណើរទស្សនកិច្ចរបស់លោក Serraj ទៅកាន់រុស្ស៊ីនិងការអភិវឌ្ឍយន្តការប្រតិបត្តិការនូវអ្វីដែលត្រូវបានព្រមព្រៀងគ្នាក្នុងអំឡុងពេលទស្សនកិច្ចនោះ។
លោក Bogdanov បានថ្លែងប្រាប់លោក Serraj ក្នុងអំឡុងពេលជំនួបនោះថាយើងបានសន្យាចំពោះការវិលត្រឡប់មកធ្វើកិច្ចសហប្រតិបត្តិតការឲ្យបានល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរហើយយើងនឹងគោរពតាមការប្តេជ្ញាចិត្តនេះ។
ចំណែកលោក Serraj បានស្វាគមន៍ការវិនិយោគរបស់រុស្ស៊ីក្នុងប្រទេសលីប៊ីក្នុងវិស័យថាមពល ផ្លូវដែកនិងហេដ្ឋារចនាសម្ព័ន្ធ ។
លោកបាន Serraj បានសំដែងក្តីរំពឹងចំពោះរុស្ស៊ីក្នុងការប្រើប្រាស់តួនាទីរបស់ខ្លួនលើឆាកអន្តរជាតិជួយលើកលែងការហាមឃាតនាវាដឹកជញ្ជូនអាវុធដល់ប្រទេសលីប៊ី ។ លោកថែមទាំងបានស្នើឲ្យរុស្ស៊ីជួយបញ្ឈប់នូវជម្លោះប្រដាប់អាវុធក្នុងតំបន់ភាគខាងត្បូងលីប៊ីទៀតផង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា