Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិ​ស៊ុយ​អែត​បញ្ជា​​ទិញ​​មីសុី​ល​ប្រឆាំង​​នាវា​ចម្បាំងថែម

​ស៊ុយ​អែត​បញ្ជា​​ទិញ​​មីសុី​ល​ប្រឆាំង​​នាវា​ចម្បាំងថែម

ស៊ុយអែត៖ ក្រុមហ៊ុន​ Saab ​​ប្រកាស​កាលពី​​ថ្ងៃ​សុក្រ​ថា​ខ្លួនបាន​ទទួល​ការ​បញ្ជាទិញ​មួយ​ពី​​រដ្ឋបាល​​សម្ភារៈ​ការពារ​ជាតិ​ស៊ុយអែត​សម្រាប់​ការ​ផលិត​និង​ចែកចាយ​មីស៊ីល​ប្រឆាំង​នាវាបន្ថែមទៀត​​។

ប្រធានផ្នែក​ពាណិជ្ជកម្ម​របស់​​ក្រុមហ៊ុន Saab បាន​ឲ្យ​ដឹងថា​មីស៊ីល​នេះនឹង​​ត្រូវ​បា​ន​ធ្វើសមាហរ័ណកម្ម​នៅលើ​យន្តហោះ​ចម្បាំង​ Gripen E សេរីថ្មីនិង​​​នាវា​ចម្បាំង​ Visby ​ដើម្បី​បង្ក្រាប​គោលដៅមួយ​ចំនួន​ទាំងនៅលើ​ដី​និង​​ក្នុង​សមុទ្ររយៈ​ចម្ងាយ​ឆ្ងាយ​ ។ ម្យ៉ាងទៀត​ប្រព័ន្ធនេះ​ក៏នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រយុទ្ធ​តាម​គោល​ដៅ​នានា​​បើទុក​ជា​​​​​ស្ថិតក្នុង​លក្ខខណ្ឌ​​អាកាស​ធាតុ​ណាមួយ​និង​វិធាន​ការណ៍​ប្រឆាំង​និង​សត្រូវ​យ៉ាងណាក្តី ។

ជំនាន់ក្រោយ​​នៃប្រព័ន្ធមីស៊ីល​ប្រឆាំងនាវា​ចម្បាំង​​នេះ​ត្រូវបានរចនា​ឡើង​ដោយ​យក​មូលដ្ឋាន​មីស៊ីល​ប្រឆាំង​នាវាចម្បាំង​ RBS15 របស់ក្រុមហ៊ុននេះ ហើយ​វានឹងមាន​លក្ខណៈ​ពិសេស​កាន់តែប្រសើរជាងមុន​ទៅទៀត​ចំពោះ​រយៈ​ចម្ងាយ​នៃការ​ប្រយុទ្ធ​ ។

មីស៊ីល RBS15 ត្រូវបានរួមគ្នាផលិត​​ជាមួយ​និង​ក្រុមហ៊ុន Diehl Defense ដែលមាន​ប្រវត្តិដាក់ពង្រាយដោយ​អង្គភាព​យោធា​រយៈ​ពេល​៣០ឆ្នាំហើយ​ដែល​រាប់បញ្ចូល​កងទ័ពជើងទឹក យុទ្ធោបករណ៍​ឈរជើងតំបន់​ឆ្នេរនិង​កងកម្លាំងជើងអាកាស ។

ក្រុមហ៊ុន Saab ​ទទួលបាន​ការបញ្ជាទិញ​ពីរដ្ឋបាលសម្ភារៈ​ការពារជាតិ​ស៊ុយអែត​ជាលើកទឹកដំបូង​ចំពោះ​មីស៊ីល​ថ្មី​នេះ​កាលពី​ខែមុន ​ដែល​វាមានទំហំទឹកប្រាក់​ប្រមាណជា​៥៦,៧លានដុល្លារ​ហើយការ​ចែកចាយ​បានចាប់ផ្តើមឡើង​ក្នុង​ឆ្នាំ​២០២០​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES