ថៃ៖ កងទ័ពជើងទឹករបស់ប្រទេសថៃកាលពីថ្ងៃច័ន្ទបានការពារគម្រោងទិញនាវាមុជទឹកមួយគ្រឿងពីរដ្ឋាភិបាលចិនដោយលើកឡើងថាកិច្ចព្រមព្រៀងនេះគឺមានអត្ថប្រយោជន៍ប្រសើរបំផុតដល់ថៃ ។
គណៈរដ្ឋមន្ត្រីរបស់ថៃបានអនុម័តកាលពីសប្តាហ៍មុននូវកិច្ចព្រមព្រៀងមួយក្នុងការទិញនាវាមុជទឹកមួយគ្រឿងពីប្រទេសចិនដែលមានតម្លៃ៣៩០លានដុល្លារ។ ទោះជាយ៉ាងណាអ្នកនយោបាយមួយចំនួនបានចោទប្រកាន់រដ្ឋាភិបាលអំពីចំណាត់ការមិនល្អដែលជាអាទិភាពនៅក្នុងពេលមួយដែលសេដ្ឋកិច្ចជាតិមាននិន្នាការដាំក្បាលចុះ ។
មេបញ្ជាការកងទ័ពជើងទឹកថៃលោកឧត្តមនាវីឯក Luechai Ruddit បានថ្លែងថា
ការិយាល័យព័ត៌មានជាតិថៃបានរាយការណ៍ថាព័ត៌មានភាគច្រើនត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមត្រូវបានគេមួលបង្កាច់និងនិយាយមិនពិត។ ជាងនេះទៅទៀតការទិញនាវាមុជទឹកមួយគ្រឿងនេះគឺមិនមែនជាអ្វីដែលថ្មីឡើយ ស្របពេលដែលវាបានស្ថិតនៅក្នុងរបៀបវារៈក្នុងរដ្ឋបាលមេដឹកនាំមុនៗកាលពីអតីតកាល ។ នាវាមុជទឹកដែលថៃគ្រោងទិញជាប្រភេទនាវា Yuan-class S26T ។
ចំណែករបាយការណ៍ AFP ឲ្យដឹងថារដ្ឋមន្ត្រីការពារជាតិថៃលោកប្រា វីតវង្សស៊ូវ៉ាន់ កាលពីសប្តាហ៍មុនបានលើកឡើងថានាវាមុជទឹកនេះនឹងត្រូវបានចែកចាយដល់ប្រទេសថៃក្នុងរយៈពេល៦ឆ្នាំក្រោយ រីឯពីរគ្រឿងទៀតត្រូវបានគេរំពឹងថានឹងបញ្ជាទិញក្នុងអំឡុងទសវត្សរ៍ក្រោយ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា