Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាង​ជើង​គំ​រាម​ចិន​ឲ្យ​​ប្រយ័ត្នសំដី​

កូរ៉េខាង​ជើង​គំ​រាម​ចិន​ឲ្យ​​ប្រយ័ត្នសំដី​

ឧបទ្វីបកូរ៉េ៖ ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង​​បា​នរិះគន់​ចិន​ដោយ​ផ្ទាល់​កាលពី​ថ្ងៃពុធ​ដោយ​លើកឡើងថា​ការ​ធ្វេសប្រហែស​​អំពីកម្មវិធីនុយក្លេអែរ​របស់កូរ៉េខាង​ជើងបាននិងកំពុងធ្វើតេស្ត​អំពីភាពអត់ធ្មត់​របស់ខ្លួន​ហើយ​ថែមទាំងអាច​ជំរុញ​ឲ្យ​កើតមាន​ផល​វិបាក​ធ្ងន់ធ្ងរ​​ទៀតផង ។

តាមការ​អត្ថាធិប្បាយ​មួយ​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានកណ្តាលកូរ៉េ​ដែល​ប្រតិបត្តិការ​ដោយ​រដ្ឋឲ្យ​ដឹងថា​ការ​កត់សម្គាល់​ដោយធ្វេសប្រហែសនិងមិន​សម​ហេតុ​ផល​​ បច្ចុប្បន្ន​ត្រូវបាន​លេចឭ​ចេញពី​​ប្រទេស​ចិន​ជារៀងរាល់ថ្ងៃ​​ដែល​វា​ត្រឹម​តែ​​ជាអ្នក​បង្ក​ឲ្យ​ស្ថានការណ៍​កាន់តែ​លំបាក​ថែមទៀតនាពេលបច្ចុប្បន្ន​ប៉ុណ្ណោះ​ ។

​ចំណែកវិចារណកថា​របស់​កូរ៉េខាងជើង​បាន​បញ្ជាក់ថា​ចិន​​មិនគួរ​ព្យាយាម​ធ្វើ​តេ​ស្ត​អំពី​ព្រំដែនកំណត់នៃភាព​អត់ធ្មត់​របស់កូរ៉េខាងជើង​ឡើយ​ ។ ចិន​​​គួរ​តែ​ពិចារ​ណាឲ្យ​បាន​ប្រសើរជាងមុន​អំពី​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ជា​ចាំបាច់ដោយសារ​ការ​​​កាត់​តម្រឹមនៃ​ការគាំទ្រ​ទំនាក់ទំនង​កូរ៉េខាងជើង​-ចិន ។

ការ​លើកឡើងបែបនេះគឺឆ្លើយតបទៅនឹង​អត្ថបទ​ដែលចេញផ្សាយដោយ​កាសែតរដ្ឋ​ចិនមួយ​ដោយព្រមានថា​សកម្មភាព​របស់កូរ៉េខាង​បាន​គំរាមកំហែង​ដល់​សន្ធិសញ្ញាឆ្នាំ​១៩៦១​ស្តីពីការមិនឈ្លានពាន​គ្នា​រវាង​ប្រទេស​ទាំងពីរ​។ ខណៈ​ដែល​ខ្លួន​បាន​អំពាវនាវ​ដល់​របប​ក្រុងព្យុងយ៉ាង​បញ្ចប់​ការធ្វើតេស្ត​នុយក្លេអែរ​តទៅ​ទៀត ។

កាសែត​រដ្ឋរបស់ចិនមួយ​បាន​ប្រកា​ស​ថា​ចិននឹង​មិនអនុញ្ញាត​តំបន់​ភាគ​ឦសាន​របស់ខ្លួន​​ត្រូវបានធ្វើ​ឲ្យ​ចម្លងរោគ​តាម​រយៈ​សកម្មភាព​នុយក្លេអែរ​របស់​កូរ៉េខាង​ជើងឡើយ ។

គួរបញ្ជាក់ថា​ក្នុងអំឡុងពេល​ប៉ុន្មានថ្ងៃថ្មីៗនេះ​ កាសែងខាងលើក៏បានព្រមាន​ថា​ចិន​គឺអាច​នឹង​វាយ​ប្រហារ​តបត​វិញ​នៅ​តំបន់​មួយចំនួន​ឆ្លងកាត់​ខ្សែបន្ទាត់ក្រហម​ ហើយ​នឹង​បង្ខំ​ឲ្យ​បង់ពន្ធ​ចំពោះ​នាវា​ប្រេង​ដែល​រឹបអូស​បាន​ប្រឆាំងនិងកូរ៉េខាង​ជើង​ជាការ​ឆ្លើយតប​នឹង​ការធ្វើតេស្ត​មីស៊ីល​បន្ថែមទៀតនេះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES