Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិក្រោយ​បានដំណឹង​ពីម៉ាឡេ​កម្លាំងសន្តិសុខ​​ថៃបង្កើន​ការប្រុង​ប្រយ័ត្ននឹង​ពួក ISIS

ក្រោយ​បានដំណឹង​ពីម៉ាឡេ​កម្លាំងសន្តិសុខ​​ថៃបង្កើន​ការប្រុង​ប្រយ័ត្ននឹង​ពួក ISIS

ថៃ៖ ទីភ្នាក់ងារសន្តិសុខ​ថៃ​បាន​ណែនាំ​ក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធ​ឲ្យមានការ​ប្រុង​ប្រយ័ត្ន​​ខ្ពស់និងធ្វើការ​ហ្វឹកហាត់​ពិនិត្យ​ពិច័យ​ដោយ​យក​ចិត្ត​ទុ​ក​ដាក់​  ​ផ្អែកតាម​របាយការណ៍​មួយ​ដែលជូនដំណឹងមកថាមាន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ជាប់​ពាក់ព័ន្ធ​​នឹងក្រុមភេរវករ​អាយស៊ីស​បាន​ចូល​មក​តំបន់​ភាគខាង​ត្បូង​ប្រទេស​ថៃហើយ ។
អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ថៃ​លោក​ឧត្ត​មសេនីយ៍​ទោ​​ Kongcheep Tantravanich បាន​បង្ហើបនៅក្នុង​សេចក្តីថ្លែងការណ៍មួយ​ថា​ឧបនាយករដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ថៃលោកឧត្តមសេនីយ៍ ប្រាវីត វង្សស៊ូវ៉ាន់​​​ បាន​ស្នើ​បណ្តាទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​របស់​ថៃ​ធ្វើការ​ផ្លាស់ប្តូរ​ព័ត៌មាន​និង​ពិនិត្យ​មើល​របាយការណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ ។

លោកប្រាវីត​បាន​បញ្ជាក់ថា​កងកម្លាំង​យោធា​ក្នុងតំបន់​ភូមិភាគ៤និងប៉ូលិសជាតិ​ថៃ​​នឹងត្រូវ​ក្រើនរំលឹក​ឲ្យមានការ​ប្រុងប្រយ័ត្នខ្ពស់​ហើយ​ធ្វើការ​ពិនិត្យពិច័យ​ស្ថា​នការណ៍​ដោយ​ការយកចិត្តទុកដាក់​ ។ លោកបន្ថែមថា​ថៃ​នៅមិនទាន់​ត្រូវបាន​ផ្តល់ព័ត៌មាន​ដោយម៉ាឡេស៊ី​ស្តីពី​របាយការណ៍​បុគ្គល​ដែលមានជាប់ពាក់ព័ន្ធ​និង​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ឬអាយស៊ីស​ដែលបាន​ឆ្លងកាត់​ចូល​តំបន់​ភាគខាងត្បូង​ថៃ​នៅឡើយទេ ។

​លោក Kongcheep បាន​ស្នើ​ឲ្យ​ប្រជាជន​ជឿជាក់លោក​រដ្ឋាភិបាល​និង​ទីភ្នាក់ងារ​សន្តិសុខ​របស់ខ្លួន​ក្នុងការ​រក្សាសុវត្ថិភាព​របស់ប្រទេស​ថៃ​ពីការគំរាមកំហែងណា​មួយ​ ។ កាលពី​ម្សិលមិញនេះ​មេប៉ូលិស​ម៉ាឡេស៊ី​លោក ​Tan Sri Khalid Abu Bakar បាន​ឲ្យ​ដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ដោយ​ប្រកាស​ចាប់ខ្លួន​បុរស៤នាក់​និង​ស្ត្រី២នាក់​ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមអាយស៊ីស ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES