Tuesday, February 25, 2025
Homeព័ត៌មានជាតិគេងថ្ងៃត្រង់មួយស្រលេត ធ្វើការងារបានល្អ

គេងថ្ងៃត្រង់មួយស្រលេត ធ្វើការងារបានល្អ

នៅជប៉ុន ក្រុមហ៊ុនធំៗអនុញ្ញាតឱ្យបុគ្គលិក បានគេងសម្រាកមួយស្រលេត ពេលថ្ងៃត្រង់ ព្រោះការសិក្សាជាច្រើនបានអះអាងថា ការគេងសម្រាកពេលថ្ងៃត្រង់ នឹងជួយឱ្យមានអារម្មណ៍ល្អ មានផលល្អដល់ប្រសិទ្ធភាពការងារ ៖

-ការគេងពេលថ្ងៃត្រង់ ជួយបង្កើនប្រសិទ្ធភាព ធ្វើការរបស់ខួរក្បាល ជួយឱ្យខួរក្បាលចងចាំបាន លឿន និងបានយូរ។

-ការគេងរយៈពេលខ្លី ១៥-២០នាទីក្នុងមួយថ្ងៃ ជួយសម្រួលតុល្យភាពអ័រម៉ូន និងជួសជុលកោសិកាផ្សេងៗ ក្នុងរាងកាយ មានប្រយោជន៍ចំពោះខួរក្បាល និងបេះដូង។

-បើគេងថ្ងៃត្រង់គួរដាក់ជើង និងក្បាលក្នុងកម្រិតស្មើគ្នា ទើបចរន្តឈាមបរិវេណតម្រងនោម ធ្វើការបានល្អ ជួយបណ្តេញជាតិពុលចេញពីរាងកាយបានច្រើន។

-ធ្វើការពេញមួយថ្ងៃ ខួរក្បាលនឹងនឿយហត់ ប៉ុន្តែបើបានគេងមួយស្រលេតប្រមាណ ១០នាទីភ្ញាក់ឡើងមក នឹងរហ័សរហួន រវៀសរវៃ និងអារម្មណ៍ល្អទៀតផង។

-លទ្ធផលការស្រាវជ្រាវបានឱ្យដឹងថា អ្នកដែលបានគេងប្រមាណកន្លះម៉ោងរាល់ថ្ងៃ នឹងជួយបន្ថយឱកាសនៃការកើតជំងឺបេះដូងបានដល់ទៅ៣៧% ឯណោះ។

-ការគេងមួយស្របក់ មុនពេលចេញទៅហាត់ប្រាណ នឹងជួយឱ្យមានកម្លាំងអត់ធ្មត់ ហាត់ប្រាណ បានយូរជាងមុន ដោយមិនហត់ពេកដូចមុន​ ៕

RELATED ARTICLES