Tuesday, February 25, 2025
Homeព័ត៌មានជាតិតិចនិកថែទាំកែវភ្នែក

តិចនិកថែទាំកែវភ្នែក

-ពាក់វ៉ែនតាការពារកម្តៅថ្ងៃពេលនៅក្រោមកម្តៅថ្ងៃ ឬខ្យល់ខ្លាំង ដើម្បីបង្ការកុំឱ្យភ្នែកស្ងួត និងបន្ថយឱកាសកើតជំងឺភ្នែកឡើងបាយ និងជំងឺដុំសាច់ក្នុងភ្នែក។

-ប្រសិនមានធូលី ឬកម្ទេចអ្វីចូលភ្នែក​ ហាមប្រើដៃញី គួរប្រើទឹកស្អាតលាងភ្នែកថ្នមៗ។

-គួរបិទភ្នែក ដើម្បីសម្រាកកែវភ្នែករាល់ ៤៥នាទី ខណៈប្រើខ្សែភ្នែក សម្លឹងអេក្រង់ទូរស័ព្ទយូរ។

-ទទួលទានអាហារឱ្យគ្រប់ ៥ក្រុម និងបន្លែផ្លែឈើដែលមានវីតាមីន A ជួយបំប៉នខ្សែភ្នែក ដូចជា ការ៉ុត ត្រកួន ខាត់ណា និងល្ហុង។

-គ្រប់គ្រងជំងឺប្រចាំកាយ ជាពិសេស ជំងឺទឹកនោមផ្អែម និងពិនិត្យរេទីនភ្នែកយ៉ាងតិច ១ឆ្នាំម្តង។

-គ្រប់គ្រងកែវភ្នែកដោយការបង្វិលភ្នែក តាមទ្រនិចនាឡិកា ដោយធ្វើជាបន្តបន្ទាប់គ្នា ១០ដង ១ថ្ងៃ ២-៣ជុំ។

-សម្រាប់អ្នកដែលប្រើ Contact lens គួរថែទាំឱ្យស្អាត ហាមពាក់គេង និងហាមពាក់ហែលទឹក ដើម្បីបន្ថយឱកាសការឆ្លងមេរោគចំពោះកែវភ្នែក៕

RELATED ARTICLES