ក្តៅៗ! វាយប្រហារ ពីដែនអាកាស លើភូមិរដ្ឋអុីស្លាម នៅស៊ីរី​ស្លាប់​៥៦នាក់

រដ្ឋអ៊ីស្លាម៖ ក្រុមសកម្មប្រយុទ្ធស៊ីរី បាននិយាយថាការវាយ ប្រហារពីដែន អាកាសមក លើភូមិ១ដែលជា ទីតាំងរបស់ ក្រុមរដ្ឋអ៊ីស្លាម នៅភាគខាងជើង ប្រទេសស៊ីរីបានសម្លាប់ មនុស្សយ៉ាងហោច៥៦នាក់។

តាមសម្តីរបស់ អ្នកតាំងទីលំនៅក្នុងតំបន់នោះ បានរិះគន់សម្ព័ន្ធមិត្តដែលដឹកនាំ ដោយសហរដ្ឋអាមេរិកចំពោះការ វាយប្រហារថ្ងៃអង្គារនេះ លើភូមិចំនួន២គឺភូមិ Tokhar និងHoshariyeh ដែលគ្រប់គ្រង ដោយក្រុមរដ្ឋអុីស្លាម។

ចំណែកក្រុមការងារ ស៊ើបអង្កេតពីសិទ្ធិមនុស្ស នៅស៊ីរីមូលដ្ឋាន ចក្រភពអង់គ្លេស បានលើកឡើងថាយ៉ាងហោចមាន ជនស៊ីវិលចំនួន៥៦នាក់ ត្រូវបានសម្លាប់ដែលរាប់ បញ្ចូលកុមារ១១នាក់។

គួររំលឹកថាកាល ពីថ្ងៃច័ន្ទមានការវាយប្រហារ ស្រដៀងគ្នានេះដែរក្នុង ទីក្រុងដែលត្រួតត្រាដោយ ក្រុមរដ្ឋអុីស្លាមគឺក្រុង Manbij ដែលយ៉ាងហោច ក៏មានជនស៊ីល ១៥នាក់ត្រូវបាន សម្លាប់ផងដែរ។