កែលំអសុខភាពមាត់ធ្មេញ គឺជារឿងចាំបាច់មួយ ដែលមនុស្សគ្រប់គ្នាគួរធ្វើដើម្បីខ្លួនឯង។ ខាងក្រោមនេះ ជាតិចនិកងាយៗមួយចំនួន ដែលគួរអនុវត្ត។
១-រក្សាទម្លាប់ល្អ ៖ ការបង្កើតទម្លាប់អនាម័យមាត់ធ្មេញ ជាមធ្យោបាយល្អ ដើម្បីថែរក្សាសុខភាពមាត់ធ្មេញ។ ទម្លាប់ទាំងនោះរួមមាន ដុសសម្អាតធ្មេញដោយច្រាស ឬខ្សែជាប្រចាំ ឬប្រើទឹកខ្ពុរមាត់ជាដើម។
២-កាត់បន្ថយការទទួលទានអាហារផ្អែមខ្លាំង ៖ ស្តាប់ទៅវាដូចជាគំនិតរាក់កំផែលខ្លាំងពេក។ ប៉ុន្តែ ធាតុពិតគឺថា គំនិតនេះជាមធ្យោបាយល្អបំផុតទប់ស្កាត់ការប្រមូលផ្តុំបាក់តេរី និងកំណកកំបោរតាមជើងធ្មេញ។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរតិចតួចក្នុងនោះ ដូចជា ពិសាកាហ្វេ ឬតែ ដោយមិនដាក់ស្ករ កាត់បន្ថយការទទួលទានស្ករសូកូឡា។
៣-ទំពាស្ករកៅស៊ូ ៖ ការទំពាស្ករកៅស៊ូម្តងម្កាល ជាវិធីល្អមួយក្នុងការរក្សាសុខភាពមាត់ធ្មេញ។ ការទំពាស្ករកៅស៊ូ នឹងជួយឱ្យទឹកមាត់ចេញច្រើន ទប់ទល់បានការបង្កជាបាក់តេរីនិងកំណកកំបោរ។ ចូរសាកល្បងក្រោយពេលបរិភោគបាយរួច។
៤-យកតាមខ្លួននូវច្រាស និងថ្នាំដុសធ្មេញ ៖ ពិតណាស់ ការងារមមាញឹកច្រើន អាចរំខានដល់អនាម័យមាត់ធ្មេញ។ ដូច្នេះ ការដាក់ច្រាស និងថ្នាំដុសធ្មេញតាមខ្លួនគឺជារឿងល្អ។ គ្មានភាពចាំបាច់ណាមួយ រារាំងអ្នកមិនឱ្យដុសសម្អាតធ្មេញនោះទេ ៕