Friday, May 17, 2024
Homeកីឡាអន្ដរជាតិអាជ្ញា​កណ្តាល​​អាល្លឺម៉ង់​ កាត់​សេចក្តី វគ្គ​ផ្តាច់​ព្រ័ត្រ​យូហ្វា​ឆេម​ពាន​លីក

អាជ្ញា​កណ្តាល​​អាល្លឺម៉ង់​ កាត់​សេចក្តី វគ្គ​ផ្តាច់​ព្រ័ត្រ​យូហ្វា​ឆេម​ពាន​លីក

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆេមពានលីកនៅទីក្រុងCadiff ប្រទេសវែល ក្នុងជំនួបរវាងសេះបង្កង់ Juventus និង REAL Madrid នារាត្រីថ្ងៃសៅរ៍នេះ លោក Felix Brych ជនជាតិអាល្លឺម៉ង់ ត្រូវបាន យូហ្វាផ្តល់ ទំនុកចិត្តកាត់សេចក្តី នៅលើសមរភូមិវាលស្មៅនៅក្នុងពុហកីឡដ្ឋានNational Staduim ។

លោក Felix Brych បានក្លាយជាអាជ្ញាកណ្តាលអន្តរជាតិតាំងពីឆ្នាំ 2007។

លោកធ្លាប់បានកាត់សេចក្តីក្នុងព្រឹត្តិការណ៍ប្រកួតធំៗជាច្រើនដូចជា៖

5ប្រកួតឆេមពានលីករដូវកាលនេះ និង យូរ៉ុប៉ាលីកវគ្គ1ភាគ4 រវាងក្រុម AnderlechtនិងMan utd  រួមនឹងការប្រកួតផ្សេងៗទទៀត។

ក្រៅពីលោក Felix Brych មានជំនួយការពីររូបគឺលោក Mark Borsch,  និង Stefan Lupp ជនជាតិអាល្លឺម៉ង់។  មន្ត្រីទី4 លោក Milorad Mažić ជនជាតិស៊ែប៊ី ។ ជំនួយការបន្ថែម2រូបគឺលោក Bastian Dankert និង Marco Fritz ជនជាតិអាល្លឺម៉ង់ រួមនឹងជំនួយការអាជ្ញាកណ្តាលបម្រុង ម្នាក់ទៀតគឺលោក: Rafael Foltyn ជនជាតិអាល្លឺម៉ង់ ។

RELATED ARTICLES