ក្នុងសណ្តែកខៀវ សម្បូរប្រូតេអ៊ីន កាល់ស្យូម ផូស្វ័រ ដែក និងខេរ៉ូទីន ដែលជួយបំប៉នខ្សែភ្នែក បន្ថយសម្ពាធឈាម និងជួយជំរុញប្រព័ន្ធប្រសាទឱ្យស្រស់ស្រាយ។ ប្រសិនទុកឱ្យសណ្តែកខៀវក្លាយជាសណ្តែកបណ្តុះ នឹងមានវីតាមីន C ហើយបើទទួលទានញឹកញាប់ ប្រព័ន្ធការពាររាងកាយនឹងរឹងមាំ ទោះបីអាកាសធាតុប្រែប្រួល ក៏ជំងឺផ្តាសាយមិន អាចធ្វើអ្វីបានដែរ៕