Friday, November 29, 2024
Homeព័ត៌មានជាតិវេជ្ជបណ្ឌិតតូច យ៉ាន ឯកទេសព្យាបាលជំងឺឬសដូងបាត ចេញទៅទទួលពានរង្វាន់មាសនៅអាល្លឺម៉ង់

វេជ្ជបណ្ឌិតតូច យ៉ាន ឯកទេសព្យាបាលជំងឺឬសដូងបាត ចេញទៅទទួលពានរង្វាន់មាសនៅអាល្លឺម៉ង់

នៅយប់ថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០១៧ លោកវិជ្ជបណ្ឌិតតូច យ៉ាន ដែលមានឯកទេសខាងព្យាបាល ជំងឺឬសដូងបាតដ៏មានប្រសិទ្ធិភាពខ្ពស់និងជាអនុប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រឯកឧត្តមហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃព្រះរាជណាចក្រកម្ពុជា បានហោះទៅទទួលពានរង្វាន់មាសនៅប្រទេសអាល្លឺម៉ង់ តាមការអញ្ជើញរបស់អង្គការវាយតម្លៃគុណភាពពិភពលោកWQC (World Quanlity Commitment) ជាលើកទី២ ខណៈដែលកាលពីឆ្នាំ២០១៦ ធ្លាប់បានទទួលពានរង្វាន់មេដៃមាសនៅប្រទេសបារាំង។

លោកវេជ្ជបណ្ឌិតតូច យ៉ាន បានថ្លែងឲ្យដឹងមុនឡើងយន្តហោះនៅព្រលានយន្តហោះអន្តរៈជាតិភ្នំពេញថា លោកពិតជាមានមោទនៈភាពយ៉ាងក្រៃលែងដែលត្រូវបានអង្គការវាយតម្លៃពិភពលោកជ្រើសរើសនិងប្រគល់​ពានរង្វាន់មាសជាលើកទី២ ដល់រូបលោកខណៈដែលកាលឆ្នាំ២០១៦ លោកបានទទួលម្ដងរួចមកហើយនៅប្រទេសបារាំង។លោកវេជ្ជបណ្ឌិតបន្ថែមថា លោកចេញទៅប្រអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដែលនិងត្រូវបើកសន្និបាតនៅថ្ងៃទី៣០ មិថុនា ហើយ លោកនឹងត្រូវទទួលបានពានរង្វាន់មាសលើកទី២នៅថ្ងៃទី០១ខែកក្ដដា ឆ្នាំ២០១៧ ។

លោកវេជ្ជបណ្ឌិតតូច យ៉ាន បញ្ជាក់ថាលក្ខណៈពិសេសដែលលោកទទួលបានពានរង្វាន់លំដាប់អន្តរៈជាតិមួយ នេះដោយសារការងារនៅគ្លីនិករបស់លោកបានវិវឌ្ឈន៍រីកចម្រើនជាបន្តបន្ទាប់ដែលពេលនេះមានរហូតដល់៥សាខា​នៅរាជធានីភ្នំពេញហើយមួយវិញទៀតគឺរាល់ការព្យាបាលឲ្យប្រជាពលរដ្ឋមានប្រសិទ្ធិភាពខ្ពស់ព្យាបាល​ជាសះស្បើយពាក់ព័ន្ធនិងជំងឺឬសដូងបាតនេះតែម្ដង។មិនត្រឹមតែប៉ុណ្ណោះក្រៅពីព្យាបាលជាសះស្បើយហើយ​គ្លីនិកមានបណ្ណធានាលើជំងឺ នេះពេញមួយជីវិតទៀតផង។ជាងនេះទៅទៀតលោកវេជ្ជបណ្ឌិតមានការ​ប្ដេជ្ញាចិត្តនិងការលះបង់ខ្ពស់ចូលរួមចំណែក ជួយសង្គមចុះព្យាបាលប្រជាពលរដ្ឋតាមមូលដ្ឋានជាមួយ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុន ម៉ានី ដោយមិនយកប្រាក់។លោកវេជ្ជបណ្ឌិតបន្តថា ចំណុចទាំងនេះហើយដែលអង្គការវាយតម្លៃពិភពលោក WQC (World Quanlity Commitment)បានទទួលស្គាល់ស្នាដៃនិងប្រគល់ពានឲ្យលោកវេជ្ជបណ្ឌិតដែលចាត់ទុកជាជនគំរូ។

លោកវេជ្ជបណ្ឌិតក៏បានគូសបញ្ជាក់ដែរថាឱកាសទៅចូលរួមសន្និបាតនិងទទួលពានរង្វាន់នេះគឺធ្វើឲ្យលោក​ទទួលបានបទពិសោធន៍ជាច្រើនទៀតបន្ទាប់ពីបានផ្លាស់ប្ដូរយោបល់ជាមួយក្រុមគ្រូពេទ្យជាច្រើនប្រទេសនៅទីនោះ។

ដោយឡែកឯកឧត្តមលេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ដែលតំណាងឲ្យឯកឧត្តមហ៊ុន ម៉ានី បានមានប្រសាសន៍ថា លោកចូលរួមអបអរសាទចំពោះលោកវេជ្ជបណ្ឌិតតូច យ៉ាន ដែលត្រូវទទួលបានពានរង្វាន់ ជាលើកទី២លំដាប់អន្តរៈជាតិនេះ។ឯឧត្តមបន្តថា លោកពិតជាមានមោទនៈ​​​ ក្នុងនាមលោកជាកូនខ្មែរមួយរូបដែលមាន គ្រូពេទ្រខ្មែរទទួលបានការកោតសរសើរពីអង្គការវាយតម្លៃពិភពលោក រហូតទទួលបានមេដៃមាសហើយឯកឧត្តមមានជំនឿចិត្តថាវេជ្ជបណ្ឌិតតូច យ៉ាន និងមានទឹកចិត្តចូលរួមចំណែកជួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុន ម៉ានី បន្តទៀតខណៈដែលក្រុមគ្រូពេទ្យស្ម័របស់លោកហ៊ុន ម៉ានី មានជាង២ពាន់នាក់ ហើយក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ បានចុះតាមមូលដ្ឋានបានចំនួន៧៥លើក និងបានពិនិត្យនិងព្យាបាលជំងឺប្រពលរដ្ឋបានជាង១០ម៉ឺននាក់ នៅទូទាំងប្រទេសហើយសម្រាប់ថ្នាំពេទ្យគឺសុទ្ធតែយកមកពីប្រទេសបារាំង។

ឯកឧត្តមបញ្ជាក់ថា ក្នុងមានតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែង ដែលលោក វេជ្ជបណ្ឌិតតូច យ៉ាន បានទទួលពានរង្វាន់នេះហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិងបន្តកិច្ចការ ជួយសង្គមបន្តទៀតគឺនិង ចុះទៅតាមមូលដ្ឋានគ្រប់បណ្ដាខេត្តក្រុងតាមការចង្អុរបង្ហាញពីឯកឧត្តមហ៊ុន ម៉ានី៕

RELATED ARTICLES