Wednesday, May 14, 2025
Homeព័ត៌មានជាតិជំនួញឈើប្រណីត ដឹកគគ្រឹកគ្រេងនៅស្រុកអណ្តូងមាស មិនមានសមត្ថកិច្ចបង្ក្រាប

ជំនួញឈើប្រណីត ដឹកគគ្រឹកគ្រេងនៅស្រុកអណ្តូងមាស មិនមានសមត្ថកិច្ចបង្ក្រាប

ខេត្តរតនគិរី៖ ជំនួញឈើប្រណីតនៅខេត្តរតនគិរី ដែលដឹកតាមម៉ូតូនិងរថយន្តកក្រើកឡើងវិញគ្មានសមត្ថកិច្ច ឫស្ថាប័នពាក់ព័ន្ធណាធ្វើការបង្ក្រាបឡើយ។ ជាក់ស្តែងនៅស្រុកអណ្តូងមាស មានការដឹកជញ្ជូនឈើប្រណីតទាំងយប់ទាំងថ្ងៃ តាមបន្ទាត់ព្រំដែន ត្រង់ចំណុចភូមិចម និងភូមិតាង៉ា ឃុំញ៉ាង  ចំណុចបង្គោលលេខ១៧ ១៨ ១៩ ដែលពួកឈ្មួញទាំងនោះបានប្រមូលទិញប្រជាពលរដ្ឋតាមភូមិ ដឹកយកទៅលក់នៅប្រទេសវៀតណាម ដែលមានចំងាយ១០០ម៉ែត្រពីព្រំដែនកម្ពុជា និងវៀតណាម។

តាមប្រភពពីបងប្អូនជនជាតិដើមភាគតិច បានឲ្យដឹងថា នៅចំណុចខាងលើ រៀងរាល់យប់មានគោយន្ត ឡានស៊េរីទំនើបៗ ដឹកឈើដែលមានមុខកាត់៥០-៦០ ប្រវែង៥-៧ម៉ែត្រ ដឹកចេញពីក្រោយក្រុមហ៊ុនដីសម្បទានរបស់លោកឧកញ៉ាអាន ម៉ារ៉ាឌី ស្ថិតនៅភូមិភូមិចម ឃុំញ៉ាង ស្រុកអណ្តូងមាស ឆ្លងផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែន យកទៅលក់នៅវៀតណាម យ៉ាងរលូន ព្រោះកន្លែងដឹកឈើ និងកន្លែងយកទៅលក់មានចម្ងាយដីជាង១០០ម៉ែត្រ ងាយស្រួលឲ្យឈ្មួញរកស៊ី ​ហើយ​​មិនដែលឃើញមានសមត្ថកិច្ច ឫជំនាញពាក់ព័ន្ធណាមួយ មកបង្ក្រាបឡើយ។ ​នៅចំណុចដឹកជញ្ជូនឈើខាងលើនេះ គេសង្កេតឃើញមានប៉ូលិសវរៈការពារព្រំដែន និងទាហានព្រំដែនឈរជើងនៅទីនោះសប្បាយចិត្ត និងយកលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើតាមម៉ូតូ និងរថយន្តខាងលើនេះ ចំណែកឯម៉ូតូដឹកឈើ ក្នុង១ថ្ងៃៗ ចាប់ពី១០០-១៥០គ្រឿងឯណោះ។

ចំណែកលោកឡេង យុទ្ធ នាយផ្នែករដ្ឋបាលព្រៃឈើកាន់៣ស្រុក គឺស្រុកអណ្តូងមាស ស្រុកបរកែវ ស្រុកអូរយ៉ាដាវ មិនដែលចុះបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកណាមួយទេ គឺគាត់អង្គុយតែអ្នកស្នាក់ការចាំទទួលទូរស័ព្ទពីក្រុមឈ្មួញរកស៊ីឈើតូចធំទាំង៣ស្រុកនេះ។ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក អ្នកសារពត៌មានបានទូរស័ព្ទរាយការណ៍ពីរឿង​ម៉ូតូ ឡានដឹកឈើ គាត់ថាមិនហ៊ានបង្ក្រាបទេ កម្លាំងរបស់គាត់តិច ហើយខ្លាចក្រុមឈ្មួញព័ទ្ធធ្វើបាបក្រុមរដ្ឋបាលព្រៃឈើ ដែលចុះទៅបង្ក្រាបនោះ។

ជាទីបញ្ចប់ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី សំណូមពរអោយក្រសួងពាក់ព័ន្ធខាងលើ មើលសមត្ថកិច្ច និងស្ថាប័នជំនាញនៅខេត្តរតនគិរី នេះផង បើមិនដូច្នេះព្រៃឈើនៅខេត្តរតនគិរីនិងរលាយហិនហោចអស់ជាក់ជាមិនខាន៕

RELATED ARTICLES