Friday, November 29, 2024
Homeព័ត៌មានជាតិដំណឹងអាក្រក់!!! សម្រាប់អ្នកចូលចិត្តបរិភោគសាច់ក្រហម

ដំណឹងអាក្រក់!!! សម្រាប់អ្នកចូលចិត្តបរិភោគសាច់ក្រហម

រាល់អាហារដែលសម្បូរដោយសាច់ក្រហម មានជាប់ទាក់ទងនឹងហានិភ័យដ៏ខ្ពស់នៃជំងឺរលាកពោះវៀនមួយប្រភេទ ឈ្មោះ Diverticulitis ។

យោងតាមទិន្នន័យកំណត់ត្រាវេជ្ជសាស្ត្រ បុរសអាមេរិកជាង៤ម៉ឺននាក់ត្រូវបានរកឃើញថា អ្នកដែលនិយមបរិភោគសាច់ក្រហមច្រើន កើតជំងឺពោះវៀន Diverticulitis ដល់ទៅ ៧៦៤នាក់។ ប៉ុន្តែនៅពេលហានិភ័យផ្សេងៗត្រូវបានរាប់បញ្ចូល អ្នកដែលបរិភោគសាច់ក្រហមច្រើន ត្រូវប្រឈមនឹងជំងឺរលាកពោះវៀនជិត៦០% ធៀបទៅនឹងអ្នកដែលបរិភោគតិចតួច។ ប៉ុន្តែ ពុំទាន់មានការបញ្ជាក់ឱ្យច្បាស់នៅឡើយទេថា សាច់ក្រហម ជាដើមហេតុនៃជំងឺរលាកពោះវៀន។ ទោះជាដូច្នេះក្តី ក៏លោកអ្នកពុំគួរផ្អែកលើចំណុចនេះ និងមិនអើពើនឹងអាហារទទួលទាន ប្រចាំថ្ងៃនោះទេ ៕

 

RELATED ARTICLES