គ្រោះថ្នាក់អាចនឹង កើតឡើងគ្រប់ វិនាទីប្រសិនជាលោក អ្នកមានការធ្វេស ប្រហែសក្នុងការ បញ្ជាចង្កូតក្នុង លក្ខខណ្ឌ អាកាស ធាតុឬស្ថានភាពផ្លូវធ្វើដំណើរមិន អំណោយផល។នេះគឺជាវិធី បញ្ចៀសគ្រោះថ្នាក់ នៅពេលបើក រថយន្តដូចតទៅ ៖
១/ត្រូវដឹងពី ទីតាំងដែលអ្នក បម្រុងបើកឆ្ពោះទៅហើយគួរ បោះពួយយ៉ាង ម៉េចទៅកាន់កន្លែងនោះ។ជានិច្ចកាល ត្រូវគ្រោងទុក មុនចំពោះច្រកផ្លូវ ដែលត្រូវបើកទៅ ។
២/រក្សាគម្លាតរថយន្តឆ្ងាយ ពីរថយន្តខាងមុខបន្តិច។ ប្រសិនជាអាកាស ធាតុមិនអំណោយ ផលទុករយៈគម្លាត នោះកាន់តែឆ្ងាយកាន់តែប្រសើរ។
៣/សម្លឹងមើលទៅមុខចន្លោះពី១៥ទៅ២០វិនាទីចំពោះការជាន់ហ្វ្រាំង ការបើកចូលឬចេញពីចំណែកផ្លូវ ។
៤/នៅលើផ្លូវប្រសព្វ ចូរក្រឡេកមើល ជុំវិញដោយប្រុងប្រយ័ត្ន ។ បន្ទាប់មកបន្តដំណើរ ដោយសន្សឹមៗ ហើយកុំព្យាយាមប៉ាន់ស្មាននូវកត្តា ផ្សេងៗឲ្យសោះ ។
៥/ប្រមូលផ្តុំស្មារតីផ្តោត លើការបើកបររបស់អ្នក ។ នៅគ្រានោះ ដែរក៏ត្រូវប្រុងប្រយ័ត្នជា និច្ចពិសេសអ្នក បើកយាន ដទៃអ្នកថ្មើរជើង ក៏ដូចជាស្ថានភាព ផ្លូវជាដើម ។
៦/បន្ថយល្បឿនព្រោះអត្រា ល្បឿនលឿនវានឹង កាត់បន្ថយនូវ ការប្រតិកម្មតបនៃ ពេលវេលាហើយ ក៏នឹងបងើ្កនការប៉ះទង្គិចនាំឲ្យរងរបួស ទៀតផង ។
៧/សង្កេតមើល យានដទៃតាម កញ្ចក់រថយន្តឲ្យបាន ញឹកញាប់បន្តិចហើយក៏ ត្រូវដឹងថា រថយន្តអ្នក មានទំនាក់ទំនង ជាមួយនឹងយានដទៃនៅលើដងផ្លូវ ។
៨/ចូរឲ្យសញ្ញា ឬវាយស៊ីញ៉ូគ្រប់ពេលដែលអ្នកផ្លាស់ប្តូរគន្លងផ្លូវ ៕
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា