ខេត្ដបាត់ដំបង៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ពលរដ្ឋខ្មែរម្នា្កក់ ក្នុងចំណោម៧នាក់ ត្រូវបានតម្រួតថៃបាញ់ស្លាប់ ខណៈដែលពួកគេ កំពុងឆ្លងដែនខុសច្បាប់ ទៅកាប់ក្រញូងក្នុងទឹកដីថៃ ។ នេះបើតាមមន្រ្ដីយោធា តាមបន្ទាត់ព្រំដែន បានប្រាប់ឲ្យដឹង ។
មន្ដ្រីយោធាព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងបន្ដថា តម្រួតថៃ បានបាញ់រះមើលលើក្រុមមនុស្ស ចំបុរសម្នាក់ ចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជើង និងមួយគ្រាប់ទៀតចំបោះដៃផុត បណ្ដាលឲ្យសា្លប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅចំណុចនិយាមការTU (៥០១៥៩;៤៣៧៩០) ចំណែកនៅចំណុចនិយាមការTU (៤៩៦០៧;៤៣៨៤៧) តម្រួតថៃដកហូតបានក្រញួង៥ដុំ ព្រមទាំងកាត់ឈើមួយគ្រឿង ។
ជនជាតិខ្មែរដែលបានស្លាប់នេះ មានឈ្មោះ តេង សល អាយុ៣៥ឆ្នាំ រស់នៅភូមិប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
បច្ចុប្បន្ន មន្ដ្រីសមត្ថកិច្ចកម្ពុជា កំពុងទាក់ទងទៅក្រុមគ្រូសារ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
ផានិត