Sunday, November 24, 2024
Homeបច្ចេកវិទ្យាក្រុមហ៊ុន Huawei បានរៀបចំសិក្ខាសាលាស្តីពី "Huawei Solution Day" ជាមួយក្រុមហ៊ុន Campura Triangulum Corporation

ក្រុមហ៊ុន Huawei បានរៀបចំសិក្ខាសាលាស្តីពី “Huawei Solution Day” ជាមួយក្រុមហ៊ុន Campura Triangulum Corporation

ភ្នំពេញ ៖ សិក្ខាសាលាមួយបានធ្វើទ្បើងរវាងក្រុមហ៊ុន ​Campura និង​ក្រុមហ៊ុន Huawei នៅថ្ងៃទី​០១​ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងសណ្ឋាគារសូហ្វីតែល​​ ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra Hotel) ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនអាជីវកម្ម សហគ្រាស និងស្ថាប័នទាំងខ្នាតតូច និងខ្នាតធំ ស្តីអំពី​​ “Huawei Solution Day”។ ក្នុងសិក្ខាសាលានេះអតិថិជនបានចូលរួមមិនត្រឹមតែនឹងអាចស្គាល់ពីផលិតផល Huawei Information and Communications Technology (ICT) រួមជាមួយ Network, Server, Storage, Video Conference and Modular Datacenter​ ប៉ុណ្ណោះទេ ហើយអតិថិជនថែមទាំងទទួលបានព័ត៌មានថ្មីៗទាក់ទង់ទៅនឹងវិស័យធនាគារ​ មីក្រូហិរញ្ញវត្ថុ រោងចក្រ និងវិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ)​ ផងដែរ។ ដោយសារតែក្រុមហ៊ុន Campura ជាក្រុមហ៊ុនមួយឈានមុខគេលើ System Integrator ដែលជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei ដូច្នេះ Huawei ក៏បានបង្កើតសិក្ខាសិលានេះដើម្បីចង់បង្ហាញពីផលិតផល Huawei​ ថ្មីៗបន្ថែមទៀតនៅលើបណ្តាញទីផ្សារកម្ពុជា។ Huawei​​ បានចាត់ទុកទីផ្សារកម្ពុជាដែល Huawei​ ត្រូវបានផ្តោតលើយ៉ាងសំខាន់។

លោក Xiong Jian នាយកជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei

លោក Xiong Jian ដែលជានាយកជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ”ជាមួយនឹងការរីកចម្រើនឆាប់រហ័សនៃសេដ្ឋកិច្ច និងវិស័យបចេ្ចកវិទ្យា ក្រុមហ៊ុន Huawei បានចូលរួមយ៉ាងសកម្មដើម្បីភាពរីកចំរើននៅកម្ពុជា។ ក្នុងឱកាសនេះ Huawei បានសហការជាមួយ Campura​ សម្រាប់សិក្ខាសាលា “Huawei Solution Day” ទៅកាន់អតិថិជនដ៏ល្អនៅក្នុងប្រទេសកម្ពុជា”។

លោក សៅ វលក្ខណ៏​ អគ្គនាយកក្រុមហ៊ុន Campura

លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុន Huawei បានចូលទីផ្សារកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩​ ជាមួយនឹងការគាំទ្រ និងការទុកចិត្តពីសំណាក់អតិថិជនកម្ពុជា រហូតមកទល់ពេលនេះ យើងទទួលបានជោគជ័យយ៉ាងខ្លាំង​​ ហើយក្រុមហ៊ុន Huawei នឹងបន្តការលើកកម្ពស់ការវិនិយោគ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ហើយនិងវិស័យទាក់ទងគ្នាជាមួយប្រជាជនកម្ពុជា។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei បានទទួលជោគជ័យលើឧបករណ៍ប្រើប្រាស់បណ្តាញទូរគមនាគមន៍​ និងសម្ភារប្រើប្រាស់សម្រាប់អតិថិជន ដូចជាទូរស័ព្ទដៃ ជាដើម និងសម្ភារៈផ្សេងទៀត ហើយ Enterprise Business គឺជាមុខព្រួញដែល Huawei ផ្តោតលើ និងយកចិត្តទុកដាក់នៅក្នុងប្រទេសកម្ពុជា។ ជាពិសេស យើងបានរៀបចំសិក្ខាសាលានេះរួមជាមួយដៃគូដ៏មានតម្លៃរបស់យើងគឺ Campura ក្នុងបំណងចង់ផ្តល់នូវផលិតផលដ៏ល្អៗ និងផ្តល់នូវដំណោះស្រាយនៃការប្រើប្រាស់ផលិតផល ICT ព្រមទាំងការចែករំលែករឿងរ៉ាវធ្លាប់បានជោគជ័យជាច្រើននៅទូទាំងពិភពលោក។ យើងក៏មានបំណងចង់ក្លាយជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធដែលគួរឱ្យទុកចិត្តបំផុតដល់អតិថិជនកម្ពុជាផងដែរ។

លោក សៅ វលក្ខណ៏​ ដែលជាអគ្គនាយក ​(CEO) នៃក្រុមហ៊ុន Campura បានសម្តែងនូវភាពរីករាយសម្រាប់ឱកាសដ៏គួរឱ្យរំភើបនៅក្នុងសិក្ខាសាលាថា ”យើងមានសេចក្តីសោមន្សរីករាយដោយបានចូលរួមជាមួយក្រុមហ៊ុន Huawei ដើម្បីនាំយកបច្ចេកវិទ្យាថ្មីៗ ពោរពេញដោយភាពច្នៃប្រឌិតដល់ប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៏កន្លងមកនៃ System Integrator ហើយយើងសង្ឈឹមយ៉ាងមុតមាំ ដើម្បីឲ្យមានការកើនឡើងទីផ្សារនៅក្នុងប្រទេសកម្ពុជា និងផ្តល់ជូនឲ្យអតិថិជនទាំងទ្បាយមានឱកាសសាកល្បងបច្ចេកវិទ្យាឈានមុនគេរបស់ Huawei។ លើសពីនេះទៀត ភាពជាដៃគូនេះជាយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ដោយបូករួមជាមួយនិងភាពខ្លាំងរបស់ស្ថាប័នទាំងពីរ ដែលជំរុញឲ្យមានការរីកចម្រើននៅក្នុងប្រទេសយើង៕

RELATED ARTICLES