Monday, April 29, 2024
Homeសម្រស់អស់បារម្ភហើយ!!! រមៀត ជួយថែរក្សាសម្រស់ឲ្យក្មេងជាងវ័យ

អស់បារម្ភហើយ!!! រមៀត ជួយថែរក្សាសម្រស់ឲ្យក្មេងជាងវ័យ

រមៀត ល្មៀត (Curcumin) តាមការស្រាវជ្រាវរបស់អ្នកជំនាញ បានឱ្យដឹងថា មានគុណប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព ពិសេសគឺប្រឆាំងជំងឺផ្សេងៗព្រមទាំងជួយដល់ ការរក្សាសម្រស់ស្បែកឱ្យក្មេងជាងវ័យទៀតផង។

យោងតាមព្រឹត្តិបត្រ Molecular Nutrition and Food Research បានឱ្យដឹងថា តាមការពិសោធទៅលើកណ្តុរពិសោធន៍ បានបង្ហាញថា មើមល្មៀត មានប្រសិទ្ធភាពប្រឆាំងនឹងរោគមហារីកជំងឺផ្លូវចិត្ត ជំងឺទឹកនោមផ្អែម ជំងឺរលាកឆ្លងមេរោគ ជំងឺខ្សោយសរសៃប្រសាទ ជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺស្ទះសរសៃឈាម។ ក្រៅពីនេះ មើមរមៀត ឬម្សៅរមៀត មានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ និងព្យាបាលជំងឺស្បែក ដែលជាគុណប្រយោជន៍ក្នុងការថែរក្សាស្បែកឱ្យស្អាតក្មេងជាងវ័យ ព្រោះវាជួយប្រឆាំងបញ្ហាស្បែកជាច្រើនប្រភេទ រួមមានការរលាកកន្ទួលក្រហម ស្បែកក្រិនក្រោះ ស្បែកស្ងួត ជួយបង្ការកុំឱ្យស្បែកដែលរងរបួស ឬកើតមុន មានផ្លែសាច់ ឬស្នាម ព្រមទាំងជួយបំបាត់រោគមុនគ្រប់ប្រភេទ។

អ្នកស្រាវជ្រាវ បានឱ្យដឹងទៀតថា ការទទួលទានល្មៀត (ទាំងមើមល្មៀតស្រស់ និងម្សៅល្មៀត) ជាប្រចាំ មានប្រយោជន៍ចំពោះសុខភាព និងសម្រស់ ដោយសាររមៀត មានសារធាតុប្រឆាំងជំងឺ ឬមេរោគផ្សេងៗជាច្រើនប្រភេទ ព្រមទាំងជួយដល់ការរក្សាសម្រស់ស្បែកឱ្យក្មេងជាងវ័យទៀតផង។

គួរបញ្ជាក់ថា រមៀត ឬល្មៀត ជាប្រទាលមួយប្រភេទ មានក្លិនប្រហើរ ត្រូវបានដាំដើម្បីយកមើមសម្រាប់ប្រើជាគ្រឿងជ្រលក់យកពណ៌លឿង ឬយកមកកិនឬបុកម៉ដ្ឋជាម្សៅ សម្រាប់លាបថែស្បែក ឬប្រើជាថ្នាំរម្ងាប់មេរោគ និងព្យាបាលជំងឺផ្សេងៗ។ ក្រៅពីនេះ អាចប្រើទាំងស្លឹក និងមើមរមៀត ជាគ្រឿងផ្សំសម្ល។ រមៀត មានច្រើនប្រភេទ ដូចជារមៀតសម្ល រមៀតក្រចកអក រមៀតសំពៅ ជាដើម៕

RELATED ARTICLES