S Pen នឹងត្រូវបាន បំពេញបន្ថែម មួយក្នុងចំណោម មុខងារ ដែលកំពុងរង់ចាំបំផុត នោះគឺសមត្ថភាពប្រើប្រាស់ នៅក្រោមទឹក ទន្ទឹមនឹងការលើកកម្ពស់បណ្តាមុខងារអំពីផ្នែកទន់ ។
ដោយបានដកស្រង់ប្រភពព័ត៌មានលាក់ឈ្មោះ «គួរឲ្យទុកចិត្តបាន» Designntrend ឲ្យដឹងថា Galaxy Note 7 នឹងមានអមជាមួយនូវប៊ិក S Pen ថ្មី មានសមត្ថភាពសរសេរ គូរ ប្រតិបត្តិការបានក្រោមទឹក ។ នេះគឺជាព័ត៌មានមានមូលដ្ឋានច្បាស់លាស់ទាំងស្រុង ពិសេសគឺពេលលេចធ្លាយថ្មីៗនេះបង្ហាញថា ផលិតផលមានសមត្ថភាពប្រឆាំងទឹកតាមស្តង់ដារ IP68 ។
ចំណែកតាមរូបភាពបានចែករំលែក ដោយ «ជំនាញចចាមអារ៉ាម» @evleaks បានឲ្យដឹងថា S Pen ថ្មី មិនមានការរចនាខុសគ្នាច្រើនទេ បើប្រៀបជាមួយ S Pen នៅលើ Galaxy Note 5 ។ ទន្ទឹមនឹងនោះ ប៊ិកមានពណ៌ខៀវ Coral ថ្មី ដូច្នេះបង្ហាញឲ្យឃើញលទ្ធភាពជាច្រើនដែលថា Galaxy Note 7 ក៏នឹងត្រូវបានបំពេញបន្ថែមដោយពណ៌សម្បុរនេះដែរ ។
មុននេះ បានមានការលេចធ្លាយមួយចំនួនបង្ហាញថា Samsung នឹងផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍប៊ិក stylus ដែលតាំងពីយូរមកហើយ គឺជាចំណុចលេចធ្លោរបស់ចរន្ត Note ។ តាម iGyaan (ឥណ្ឌា) S Pen នឹងត្រូវបានធ្វើឲ្យប្រសើរឡើងការតភ្ជាប់ដោយការដាក់បញ្ចូល Bluetooth LE សំដៅបង្កើនកម្រិតត្រឹមត្រូវ បន្ថយការយឺតយូរ ក៏ដូចជាផ្តល់ពេលវេលាប្រើប្រាស់យូរជាង ។ ទន្ទឹមនឹងនោះ ប៊ិកនេះមានបន្ថែមសមត្ថភាពក្នុងការធ្វើឲ្យប្រសើរឡើងនូវអន្តរកម្មជាមួយជ្រុងកោង ។ ដោយឡែក Command Air ថ្មី នឹងមានមុខងារច្រើនជាង ដូចជាការបកប្រែភាសាបន្ទាន់ ប្រែក្លាយអត្ថបទទៅជាសំឡេងនិយាយ បង្កើតរូបភាពមានចលនា (GIF) ជំនួយបន្ថែមប៊ូតុងបិទលឿន ក៏ដូចជាធ្វើឲ្យប្រសើរឡើងសម្រាប់មុខងារដែលមានស្រាប់ ។
ទូរស័ព្ទ Galaxy Note 7 នឹងត្រូវបានឧទ្ទេសនាមជាផ្លូវការនៅទីក្រុងញូវយ៉ក (អាមេរិក) ក្នុងព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី២ខែសីហា ។ តាម 9to5google, phablet នេះ នៅត្រូវបានដាក់បញ្ចូលស្រាប់នូវសេវាកម្មពពកថ្មីមានឈ្មោះថា Samsung Cloud ប្រកួតប្រជែងដោយផ្ទាល់ជាមួយ iCloud របស់ Apple ៕
ដោយ: តូច រំលឹក
ប៊ិក S Pen របស់ Galaxy Note 7 អាចប្រើប្រាស់ក្រោមទឹកបាន
RELATED ARTICLES