Saturday, November 23, 2024
Homeបច្ចេកវិទ្យាSedan​ ខ្នាត​តូច​ Hyundai ​Elantra ​2017​ ទទួល​​ពាន​រង្វាន់​​សុវត្ថិភាព​​បំផុត​

Sedan​ ខ្នាត​តូច​ Hyundai ​Elantra ​2017​ ទទួល​​ពាន​រង្វាន់​​សុវត្ថិភាព​​បំផុត​

វិទ្យាស្ថាន ធានារ៉ាប់រង សុវត្ថិភាពចរាចរណ៍ អាមេរិក បានផ្តល់ពានរង្វាន់ សុវត្ថិភាពខ្ពស់បំផុត Top Safety Pick+ ដល់គំរូ sedan ខ្នាតតូច Hyundai Elantra ជំនាន់ថ្មី ។
Hyundai Elantra ជំនាន់ថ្មី បានដាក់តាំងបង្ហាញជាផ្លូវការ កាលពីខែកញ្ញាឆ្នាំ២០១៥ ។ រហូតមកដល់ពេលនេះ ក្រោយរយ:ពេលជិត១ឆ្នាំ វិទ្យាស្ថានធានារ៉ាប់រងសុវត្ថិភាពចរាចរណ៍អាមេរិក (IIHS) ទើបត្រួតពិនិត្យកម្រិតសុវត្ថិភាពជាក់ស្តែងរបស់ Hyundai Elantra 2017 ។
តាមរយ:នោះ IIHS បានវាយតម្លៃកម្រិតសុវត្ថិភាពរបស់ Hyundai Elantra 2017 នៅកម្រិតខ្ពស់បំផុត ។ ក៏ប៉ុន្តែ IIHS អះអាងកេរ្តិ៍ឈ្មោះសុវត្ថិភាពខ្ពស់បំផុត Top Safety Pick+ សម្រាប់តែ Hyundai Elantra 2017 ផលិតក្រោយខែមីនាឆ្នាំ២០១៦ប៉ុណ្ណោះ ។
ក្នុងការធ្វើតេស្ត៥ប្រភេទ ទៅលើកម្រិតភាពរឹងមាំរបស់ពិតានរថយន្ត រ៉ឺស័រកៅអីអង្គុយ ការបុកចំពីមុខមធ្យម ការប៉ះទង្គិចចំហៀង ការបុកចំពីមុខជ្រុងតូច Hyundai Elantra 2017 សុទ្ធតែត្រូវបាន IIHS វាយតម្លៃនៅកម្រិត «ល្អ» ។
ដោយឡែក ក្នុងការធ្វើតេស្តការបុកចំពីមុខជ្រុងតូច Hyundai Elantra 2017 បានបង្ហាញពីភាពរីកចម្រើនច្បាស់ក្រឡែត បើប្រៀបធៀបជាមួយជំនាន់ចាស់ ។ មុននេះ Hyundai Elantra ជំនាន់ចាស់ គ្រាន់តែបានវាយតម្លៃនៅកម្រិត «អាចទទួលយកបាន»ប៉ុណ្ណោះ ក្នុងការធ្វើតេស្តការបុកពីចំពីមុខជ្រុងតូច ។

sedanconhohyundaielantra2017datdanhhieuantoancaonhat
មូលហេតុគឺគ្រោងតួរថយន្តរបស់ Hyundai Elantra ចាស់ត្រូវប្រែប្រួលសណ្ឋានច្រើនក្នុងការធ្វើតេស្តការប៉ះទង្គិច ។ ក្នុងនោះ ប្រឡោះអ្នកដំណើរអង្គុយជិះត្រូវរួញចូល ២២៩មិល្លីម៉ែត្រ ។ ប៉ុន្តែតួលេខកម្រិតរួញរបស់ Hyundai Elantra 2017 ត្រឹមតែ ៥១មិល្លីម៉ែត្រប៉ុណ្ណោះ ។
នៅមិនទាន់អស់ឡើយ ប្រព័ន្ធទប់ទល់ការប៉ះទង្គិចខាងមុខរបស់ Hyundai Elantra 2017 នៅជួយបញ្ចៀសគ្រោះថ្នាក់នៅល្បឿន ១៩គីឡូម៉ែត្រ/ម៉ោងទៀតផងនៅក្នុងការធ្វើតេស្តនោះ ៕
ដោយ: តូច រំលឹក

RELATED ARTICLES