Friday, April 19, 2024
Homeបច្ចេកវិទ្យាChevrolet ​Onix ​Activ ​–​ hatchback​ ខ្នាត​តូច​​តម្លៃ​ ១៧.៣៩០​​ដុល្លារ​

Chevrolet ​Onix ​Activ ​–​ hatchback​ ខ្នាត​តូច​​តម្លៃ​ ១៧.៣៩០​​ដុល្លារ​

គំរូ hatchback បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១,៤លីត្រ កម្លាំងចាប់ពី ៩៨-១០៦សេះ ។
ក្រុមហ៊ុន Chevrolet ឧទ្ទេសនាមគំរូរថយន្តថ្មីអភិវឌ្ឍន៍នៅលើមូលដ្ឋានគ្រឹះ hatchback Onix សម្រាប់ទីផ្សារប្រទេសប្រេស៊ីល ។ រថយន្តមានការរចនាតូចស្អាត បំពាក់ការលម្អិតសាមញ្ញ រួមមានចង្កៀងមុខពណ៌ខ្មៅ ប្រអប់ជ័ររឹងសម្រាប់ភ្លើងអ័ព្ទ និងកាងក្រោយ យ៉ាន់លោហ:ធាតុ១៥អ៊ីញទម្ងន់ស្រាល ។
Onix Activ មាន៦ជម្រើសអំពីពណ៌ខាងក្រៅ រួមមានក្រហម ខ្មៅ ទឹកក្រូច ប្រាក់ ខៀវ និងស ។ ផ្ទៃខាងក្នុង គឺការរួមបញ្ចូលគ្នានៃពណ៌ខ្មៅ Jet Black និងពណ៌ត្នោត Kalahari ។ ប្រអប់តាប្លូពណ៌ទឹកក្រូច ។

2017-chevrolet-onix-activ-reve-8549-7954-1469788307
បណ្តាការបំពាក់គួរឲ្យចាប់អារម្មណ៍មាននៅលើគំរូរថយន្ត៥ទ្វារនេះ គឺដៃចង្កូតស្រោបស្បែកពហុមុខងារ ប្រព័ន្ធព័ត៌មានកម្សាន្ត Mylink ជំនាន់ទីពីររបស់ Chevrolet ត្រូវគ្នាជាមួយ Android Auto និង Apple CarPlay ។ បន្ថែមពោងសុវត្ថិភាពផ្នែកខាងមុខ ហ្វ្រាំង ABS ការបែងចែកកម្លាំងហ្វ្រាំងអេឡិចត្រូនិច EBD អង្គញាណ (sensor) ផ្នែកខាងក្រោយមានជំនួយការថយក្រោយ ឬចតរថយន្ត ។
ម៉ាស៊ីននៅលើ Onix Activ គឺប្រភេទ៤ស៊ីឡាំង ចំណុះ ១,៤លីត្រ កម្លាំង ៩៨សេះ ពេលប្រើសាំង និង១០៦សេះ ពេលប្រើអេតាណុល កម្លាំងបង្វិលជុំ ១៣៦ញូវតុនម៉ែត្រ ។ រថយន្តមានអមដោយការជ្រើសរើសប្រអប់លេខដៃ៦ល្បឿន ឬស្វ័យប្រវត្តិ៦ល្បឿន ។
នៅប្រទេសប្រេស៊ីល Chevrolet Onix Activ មានតម្លៃប្រមាណ ១៧.៣៩០ដុល្លារ សម្រាប់កំណែថ្មីបំពាក់ប្រអប់លេខដៃ និង១៩.៦០០ដុល្លារ សម្រាប់ស៊េរីលេខអូតូ ៕
ដោយ: តូច រំលឹក

RELATED ARTICLES