Saturday, April 27, 2024
Homeបច្ចេកវិទ្យាHuawei ​Honor ​Play ​5 ​ចេញ​លក់​​តម្លៃ​ ១១០​​ដុល្លារ​

Huawei ​Honor ​Play ​5 ​ចេញ​លក់​​តម្លៃ​ ១១០​​ដុល្លារ​

បន្ទាប់ពីប៉ុន្មានម៉ោង បង្កឲ្យមានការ រំជើបរំជួល ជាមួយទូរស័ព្ទ Honor Note 8 មានអេក្រង់ ៦,៦អ៊ីញ Huawei បន្តបង្ហាញមុខបន្ថែមនូវស្មាតហ្វូន Honor Play 5 មានតម្លៃថោក ។
តាម Gizmochina Honor  Play 5 មានការកំណត់រចនាសម្ព័ន្ធខ្នាតធម្យម ជាមួយការលើកកម្ពស់ជាច្រើន បើប្រៀបជាមួយទូរស័ព្ទ Honor Play 4 បានចេញលក់កាលពីឆ្នាំ២០១៤ ។ ស្មាតហ្វូននេះ ត្រូវបាន Huawei បំពាក់ឈីប៤បន្ទះ Media Tek MT6735P ល្បឿន 1.3 GHz រ៉េម 2GB និងអង្គចងចាំខាងក្នុង 16GB រួមជាមួយរន្ធដោតអង្គចងចាំខាងក្រៅ ។ ទូរស័ព្ទមានអេក្រង់ HD ទំហំ ៥អ៊ីញ និងការរចនាតួទូរស័ព្ទស្តើង ។
អំពីសមត្ថភាពថតរូប Honor Play 5 មានកាមេរ៉ា 8 MP នៅផ្នែកខាងក្រោយ មានជំនួយភ្លើង flash LED ភ្លោះ និងកាមេរ៉ា 2 MP នៅផ្ទៃខាងមុខសម្រាប់តម្រូវការ selfie ។ Huawei ក៏បំពេញបន្ថែមមុខងារកំណត់ពេលវេលាមួយចំនួន និងអេក្រង់បង្កើនកម្រិតភ្លឺស្វ័យប្រវត្តិ ពេលថតរូប “selfie” ផងដែរ ។
ទន្ទឹមនឹងនោះ Honor Play 5 មានជំនួយស៊ីម២ តភ្ជាប់ 4G LTE និងមុខងារដំណើរការទូរស័ព្ទគ្រាន់តែចុច EasyKey ។ ទូរស័ព្ទនេះ មានថ្មមានថាមពល 2.200 mAh ខ្ពស់ជាងបន្តិច បើប្រៀបធៀបជាមួយថ្ម 2.000 mAh របស់ Honor Play 4 ។
Huawei បានពពាយនាយលក់ Honor Play 5 ក្នុងតម្លៃ ៥៩៩យន់ (ពោលគឺប្រមាណ ១១០ដុល្លារ) នៅប្រទេសចិន ចាប់តាំងពីថ្ងៃទី២ខែសីហាតទៅ ។ បើតាមការឲ្យដឹង ស្មាតហ្វូននេះ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើស៣ពណ៌ គឺមាស ខ្មៅ និងស ៕
ដោយ: តូច រំលឹក

RELATED ARTICLES