Wednesday, October 16, 2024
Homeបច្ចេកវិទ្យាសេចក្តី​ប្រកាស​ព័ត៌​មាន និន្នា​ការ​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា

សេចក្តី​ប្រកាស​ព័ត៌​មាន និន្នា​ការ​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា

ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាមានការកើនឡើងប្រមាណ10 ភាគរយ នៃចំនួនរថយន្តដែលបាននាំចូលមកកាន់កម្ពុជា បើទោះបីជាក្នុងឆ្នាំ 2016ឃើញថាឧស្សាហកម្មផ្នែកនេះមានការធ្លាក់ចុះក៏ដោយ នេះយោងតាមសហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជា (CAIF) ដែលតំណាងឱ្យឈ្មួញដែលមានសិទ្ធិចែកចាយក្នុងប្រទេស។

នៅក្នុងប្រទេសកម្ពុជាមានរថយន្ត 3 ប្រភេទដែលមានវត្តមានជាចម្បងនៅតាមដងវិថីនោះគឺរថយន្តដឹកទំនិញប្រភេទ Pick-Upរថយន្តប្រភេទSUV និងរថយន្តប្រភេទទេសចរណ៍Sedan ។ប្រភេទរថយន្តទីមួយត្រូវបានគេឃើញមានភាពពេញនិយមយ៉ាងខ្លាំងនៃការលក់កន្លងមក។ប៉ុន្តែសព្វថ្ងៃនេះនិន្នាការទីផ្សារហាក់ដូចជាកំពុងមានការកើនឡើងទៅលើការលក់រថយន្តប្រភេទSedan និងរថយន្តប្រភេទSUVទៅវិញ។មានក្រុមហ៊ុនរថយន្តជាច្រើនបានផ្តល់នូវជម្រើសជាច្រើនជាមួយនឹងប្រភេទនិងម៉ូដែលនៃរថយន្តដែលខ្លួនមាន។ជាឧទាហរណ៍ជាក់ស្តែង អ្នកមានសិទ្ធិចែកចាយរបស់ក្រុមហ៊ុនFordបានផ្តល់ជាយោបល់និងណែនាំដល់អតិថិជនរបស់ខ្លួនឲ្យជ្រើសរើសនូវម៉ូដែលExplorerនិងម៉ូដែលEverest ដែលជាប្រភេទរថយន្តSUVល្បីល្បាញទាំង2របស់ខ្លួន។

carmg

នៅក្នុងលក្ខខណ្ឌនៃរថយន្តប្រភេទpick-upរថយន្តToyota Hiluxរបស់ក្រុមហ៊ុន Toyotaក៏មានការពេញនិយមខ្លាំងដែរ។វាជារថយន្តមួយប្រភេទដែលផ្តល់ភាពងាយស្រួលដល់អ្នកដែលធ្វើដំណើរផ្លូវឆ្ងាយច្រើននិងលើផ្លូវដីយ៉ាងស្ទាត់ជំនាញ។

ដោយឡែកបច្ចុប្បន្ននេះរថយន្តប្រភេទSUV និងរថយន្តប្រភេទSedanគឺមានស្ទើនៅរតែគ្រប់ទីកន្លែង។រថយន្ត LexusSUVឬរថយន្តToyota Camryគឺជាប្រភេទរថយន្តដែលពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសយើង។តើធ្វើដូចម្តេចក្នុងការសម្រេចចិត្តជ្រើសរើសប្រភេទនៃរថយន្តទាំងពីរនេះ? រថយន្តប្រភេទSUV ត្រូវបានកែតម្រូវយ៉ាងល្អទៅនឹងស្ថានភាពផ្លូវក្នុងប្រទេសកម្ពុជានិងត្រូវបានកៃច្នៃអោយមានស្រស់ស្អាតផងដែរ។រីឯរថយន្តប្រភេទ Sedanគឺមានផាសុខភាពខ្លាំងនិងជាទូទៅវាមានតម្លៃថោកជាងរថយន្តប្រភេទSUV ។ឧទាហរណ៍រថយន្តMG GTគឺជារថយន្តប្រភេទSedanដែលមានភាពស្អាតល្អឥតខ្ចោះប្រសិនបើអ្នកកំពុងតែស្វែងរកអ្វីមួយដែលមានផាសុខភាពនិងស្ព័រ វាជាជម្រើសដ៏ល្អមួយ។ម៉ាករថយន្តរបស់ប្រទេសអង់គ្លេសMG ក៏ដូចជាអ្នកចែកចាយបន្តដទៃទៀត ក៏បានធ្វើការណែនាំទៅលើរថយន្តMG GSជារថយន្តប្រភេទSUV ដែលមានកំណែទំរង់2ប្រភេទផងដែរ។

ដូច្នេះ អ្នកទិញរថយន្តអាចរកនូវម៉ូដែលល្អឥតខ្ចោះសំរាប់ខ្លួនឯងបាន ដោយអាស្រ័យទៅលើអ្វីដែលខ្លួនកំពុងស្វែងរក និងចង់បាន។ក្រុមហ៊ុនរថយន្តនីមួយៗតែងតែប្រឹងប្រែងបំពេញនូវតម្រូវការដែលអតិថិជនរបស់ខ្លួនចង់បានមិនថាជាអតិថិជនបុរសឬស្ត្រីឡើយ។ហើយដោយសារតែគុណភាពនៃផ្លូវធ្វើដំណើរកាន់តែមានភាពប្រសើរឡើងនោះសន្ទុះនៃស្តង់ដាររថយន្តក្នុងទីប្រជុំជនក៏នឹងមានការកើនឡើងកាន់តែច្រើននៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះដែរ។សព្វថ្ងៃនេះក្រុមហ៊ុនផលិតរថយន្តនានា មិនមានការស្ទាក់ស្ទើរឡើយក្នុងការណែនាំពីស្តង់ដាររថយន្តក្នុងទីប្រជុំជនទៅកាន់អាតិថិជនដូចជារថយន្តMGGSឬរថយន្តFord Fiestaជាដើមដែលវាមានលក្ខណៈសាកសមនឹងតម្លៃរបស់វា៕

អត្ថបទក្រុមហ៊ុន

RELATED ARTICLES