Wednesday, October 16, 2024
Homeបច្ចេកវិទ្យាវិធី​​រក្សា​​ពូក​រថ​យន្ត​

វិធី​​រក្សា​​ពូក​រថ​យន្ត​

ត្រួតពិនិត្យ មុនពេល ធ្វើការសម្អាត ពូករថយន្ត : អ្នកគួរមើលថា ស្រោមរុំពូកកៅអីរថយន្ត ជាសាច់ក្រណាត់ ឬស្បែក (ស្បែកពិត ឬស្បែក ក្លែងក្លាយ) ព្រោះវត្ថុទាំងពីរនេះ មានចំណុចល្អ អាក្រក់ខុសគ្នា។ ស្រោមពូកដែលជាក្រណាត់ នឹងធ្វើការសម្អាតដោយពិបាក ប៉ុន្តែ មិនស្តុកកម្តៅពេលចតរថយន្តទុកចោលហាលថ្ងៃ។ ចំណែកពូករថយន្ត ប្រភេទស្បែក អាចងាយក្នុងការសម្អាត ប៉ុន្តែស្តុកកម្តៅបានច្រើនជាងសាច់ក្រណាត់ ដូច្នេះ អ្នកត្រូវសម្អាតឱ្យត្រូវវិធី។
ការសម្អាតពូករថយន្ត ដែលធ្វើពីក្រណាត់ ឬកាំម្ញី : គួរយករថយន្តមកចតនៅកន្លែងទីវាល និងមានពន្លឺភ្លឺ បើកទ្វារ និងកញ្ចក់ទាំងអស់ ហើយប្រើឈើផ្តៅមកវាយទាំងបាតពូក ទាំងផ្នែកខាងមុខនិងក្រោយឱ្យសព្វ ហើយអ្នកសម្អាតគួរនៅលើខ្យល់ ដើម្បីកុំឱ្យធូលីហុយចូលច្រមុះ។
ការសម្អាតពូករថយន្តធ្វើពីស្បែក : គួរប្រើទឹកថ្នាំខាត់រលោង ដោយប្រើក្រណាត់ ឬអេប៉ុងជ្រលក់ទឹកថ្នាំ ខាត់សម្អាតភាពកខ្វក់ឱ្យសព្វ។ គួរជ្រលក់ទឹកថ្នាំតែបន្តិបានហើយ ដើម្បីការពារភាពប្រតាក ហើយអាចយកថ្នាំប្រភេទនេះមកខាត់សម្អាតផ្លិតបក់ទឹក និងជញ្ជាំងទ្វារខាងក្នុងបាន។ គុណសម្បត្តិរបស់ថ្នាំខាត់រលោងនេះ ជួយធ្វើឱ្យផ្ទៃកម្រាលស្អាត ការពារធូលីមិនឱ្យចាប់តោងស្អិត ការពារការស្លេកពណ៌ ការស្ងួតគ្រើម ឬបែកប្រេះ ដែលបណ្តាលមកពីកម្តៅថ្ងៃ ជាពិសេសវាជួយបន្ថែមភាពរលើបរលោងដូចថ្មី រហូត៕
ដោយ: តូច រំលឹក

RELATED ARTICLES