Friday, March 29, 2024
Homeបច្ចេកវិទ្យាសាក​​ដោះ​​សោ​​ដោយ​​ប្រ​ស្រី​​ភ្នែក​​នៅ​លើ​ Galaxy ​Note​ 7

សាក​​ដោះ​​សោ​​ដោយ​​ប្រ​ស្រី​​ភ្នែក​​នៅ​លើ​ Galaxy ​Note​ 7

Samsung បានបង្កើត ភាពខុសប្លែកគ្នា សម្រាប់គំរូទូរស័ព្ទ លំដាប់ខ្ពស់ទីពីរ ក្នុងឆ្នាំ២០១៦ របស់ពួកគេ ដោយអង្គញាណ (sensor) ស្គាល់ប្រស្រីភ្នែក ។
មុខងារថ្មីនេះ អនុញ្ញាណឲ្យអ្នកប្រើប្រាស់ដោះសោទូរស័ព្ទ និង ចូលទៅដល់ថតសម្ងាត់យ៉ាងឆាប់រហ័ស ។ កាមេរ៉ាអ៊ីនហ្វ្រារ៉េដ (infra-red) នៅផ្នែកខាងមុខនឹង «អាន» គំរូប្រស្រីភ្នែករបស់អ្នកប្រើប្រាស់ ពេលពួកគេបញ្ជាំងទូរស័ព្ទដាក់មុខ ។
ដើម្បីធ្វើសកម្មភាព ត្រូវចូលទៅកាន់ជំពូក Settings ជ្រើសរើសផ្នែក Lock Screen និងចូលទៅដល់ Irises (ប្រស្រីភ្នែក) ។ លើកទូរស័ព្ទដាក់ពីមុខមុខរហូតដល់រង្វង់មូលពីរនៅលើអេក្រង់ស៊ីគ្នាជាមួយភ្នែកទាំងពីរ ដើម្បីឲ្យប្រព័ន្ធធ្វើការវិភាគ និងរក្សាទុក ។ ដំណើរការនេះប្រព្រឹត្តទៅលឿនត្រឹមតែប្រមាណ ១០-១៥នាទីប៉ុណ្ណោះ ។ ក៏ប៉ុន្តែ ជាមួយអ្នកពាក់វ៉ែនតា ប្រព័ន្ធស្គាល់យឺតជាងយ៉ាងច្រើន ។
បន្ទាប់ពីនោះ អ្នកប្រើប្រាស់អាចដោះសោដោយប្រស្រីភ្នែកយ៉ាងលឿន និងរក្សាអាថ៌កំបាំងជាង បើប្រៀបធៀបជាមួយការដោះសោដោយស្នាមម្រាមដៃ ។ ទូរស័ព្ទនីមួយៗគ្រាន់តែស្គាល់គំរូប្រស្រីភ្នែកមួយប៉ុណ្ណោះ ដូច្នេះប្រសិនបើចង់ផ្លាស់ប្តូរ អ្នកប្រើប្រាស់ត្រូវតែលុបគំរូចាស់ចោលសិនមុនពេលបញ្ចូលគំរូថ្មី ៕
ដោយ: តូច រំលឹក

RELATED ARTICLES