Wednesday, April 24, 2024
Homeបច្ចេកវិទ្យាAsus ​ចេញ​ Zen​Pad ​3 ​8.0​ ដើរ​​ដោយ​ Android

Asus ​ចេញ​ Zen​Pad ​3 ​8.0​ ដើរ​​ដោយ​ Android

Asus ទើបដាក់តាំងបង្ហាញ ជាផ្លូវការ នូវកុំព្យូទ័រក្តារ ZenPad 3 8.0 ដើរដោយប្រព័ន្ធប្រតិបត្តិការ Android ។
ការលម្អិតស្ទើរទាំងអស់របស់កុំព្យូទ័រក្តារនេះ ដូចគ្នាគួរសមជាមួយស៊េរីសម្រាប់ក្រុមហ៊ុនបណ្តាញ Verizon ។ កុំព្យូទ័រក៏ប្រើប្រាស់អេក្រង់បង្ហាញ ៧,៩អ៊ីញ ក្រាហ្វិក Adreno 510 កាមេរ៉ាផ្នែកខាងក្រោយ 8 MP កាមេរ៉ាមុខ 5 MP ផងដែរ ។
ប៉ុន្តែ ក្នុងពេលស៊េរី រ៉េម 2 GB អង្គចងចាំខាងក្នុង 16 GB របស់ក្រុមហ៊ុនបណ្តាញ Verizon ត្រូវបានលក់ក្នុងតម្លៃ ២៥០ដុល្លារនោះ ZenPad 3 8.0 ទើបឧទ្ទេសនាមមានរ៉េម 4 GB អង្គចងចាំខាងក្នុង 32 GB និងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា ។
តាម PhoneArena មុខងារផ្សេងទៀតរបស់ ZenPad 3 8.0 រួមមានជំនួយ Wi-Fi 802.11 ac Bluetooth 4.0 រន្ធ USB Type-C មួយ ឧបករណ៍បំពងសំឡេងស្តេរ៉េអូ jack ដោតកាស និងរន្ធដោតស៊ីមកាតជំនួយបណ្តាញ 3G និង 4G ។
Asus ZenPad 3 8.0 (Z581KL) មានថ្ម 18 Wh (4680 mAh) ទំហំ 20,5 x 13,7 x 0,76 cm និងទម្ងន់ ៣២០,៣ ក្រាម ។
ថ្មីៗនេះ Asus បានដាក់តាំងបង្ហាញកុំព្យូទ័រក្តារ ១០អ៊ីញមួយ គឺ ZenPad 3S 10 ៕
ដោយ: តូច រំលឹក

RELATED ARTICLES