Wednesday, October 16, 2024
Homeបច្ចេកវិទ្យាSamsung​: ​Galaxy ​Note ​7​ នឹង​​ក្តៅ​​ជាង​ Note ​5

Samsung​: ​Galaxy ​Note ​7​ នឹង​​ក្តៅ​​ជាង​ Note ​5

ក្រោយពេល ដាក់តាំងបង្ហាញ ទូរស័ព្ទ Galaxy Note 7 Samsung បានមានជំនឿចិត្តឲ្យដឹងថា flagship ថ្មីនឹងល្អជាង បើប្រៀបធៀបជាមួយទូរស័ព្ទ Galaxy Note 5 ។
Galaxy Note 7 បានដាក់តាំងបង្ហាញជាផ្លូវការជាមួយមុខងារមានតម្លៃជាច្រើន ដូចជាមិនជ្រាបទឹក អង្គញាណ (sensor) ស្កែនប្រស្រីភ្នែក ប៊ិក S Pen ថ្មី … ប៉ុន្តែតើ Note 7 អាចក្លាយជាទូរស័ព្ទ Galaxy Note ជោគជ័យបំផុតគិតចាប់តាំងពីមុនរហូតមកដល់ពេលនេះឬអត់?
តាម Korean Times មេដឹកនាំក្រុមហ៊ុន Samsung ម្នាក់បានឲ្យដឹងថា បណ្តាដៃគូក្នុងប្រទេសក៏ដូចជាអន្តរជាតិរបស់ក្រុមហ៊ុន «ប្រតិកម្មដំបូងល្អគួរសមអំពី Galaxy Note 7» អាស្រ័យហេតុនេះ ក៏មានជំនឿចិត្តថា ការលក់របស់ Galaxy Note 7 នឹងវ៉ាដាច់ទូរស័ព្ទ Galaxy Note 5 ចេញកាលពីឆ្នាំមុន ។
ក៏ប៉ុន្តែ មន្ត្រីនេះរបស់ Samsung បានបដិសេធការផ្តល់តួលេខព្យាករជាក់លាក់សម្រាប់ការលក់របស់ Galaxy Note 7 ។
ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀត គឺ Galaxy Note 5 មិនបានចែកចាយជាផ្លូវការនៅទ្វីបអឺរ៉ុបទេ ។ អាស្រ័យហេតុនេះ Galaxy Note 7 មានលទ្ធភាពវ៉ាដាច់ការលក់របស់ Galaxy Note 5 ពេលវានឹងត្រូវបានចែកចាយនៅទ្វីបអឺរ៉ុបចាប់ពីដើមខែកញ្ញា (ប៉ុន្មានសប្តាហ៍ក្រោយពេលមានវត្តមាននៅអាមេរិក និងទីផ្សារមួយចំនួនផ្សេងទៀត) ។
Galaxy Note 7 អាចឲ្យបញ្ជាទិញកាលពីពីរថ្ងៃមុន ហើយនឹងចេញលក់ចាប់ពីថ្ងៃទី១៩ ខែសីហា នៅអាមេរិក ក្នុងតម្លៃចាប់ពី ៨៥០ដុល្លារ ៕
ដោយ: តូច រំលឹក

RELATED ARTICLES