Sunday, January 26, 2025
Homeព័ត៌មានជាតិឃើញកូនស្រីដើរយំកន្ធែកជើង ម៉ែហៅសួរនាំ បែករឿងប្រុសចាប់រំលោភ

ឃើញកូនស្រីដើរយំកន្ធែកជើង ម៉ែហៅសួរនាំ បែករឿងប្រុសចាប់រំលោភ

ភ្នំពេញ ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវម្តាយទុកឱ្យនៅបន្ទប់ជួលតែម្នាក់ឯង ព្រោះរវល់ចេញទៅធ្វើការបាត់ លុះពេលកំពុងរត់លេងមុខបន្ទប់ជួល ក៏ត្រូវក្មេងស្ទាវម្នាក់ត្រូវជាចៅប្រុសរបស់ម្ចាស់បន្ទប់ជួល និងទើបជក់ថ្នាំញៀនរួចថ្មីៗ បានចាប់អូសដៃចូលក្នុងបន្ទប់ រួចធ្វើសកម្មភាពសម្រាតខោចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច និងថែមទាំងគំរាមមិនឱ្យប្រាប់ម្តាយទៀតផងពុំនោះទេ គេនឹងសម្លាប់ចោល លុះស្ត្រីជាម្តាយវិលមកពីធ្វើការ ឃើញកូនស្រីដើរយំកន្ធែកជើងក៏សង្ស័យហៅមកសាកសួរ ទើបបែកធ្លាយរឿងកូនស្រីត្រូវប្រុសល្មោភកាមចាប់រំលោភ។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៥ឆ្នាំនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមាន១ ខណ្ឌមានជ័យ។

ជនសង្ស័យល្មោភកាមដែលជក់ថ្នាំញៀន រួចចាប់រំលោភក្មេងស្រី មិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ត្រូវជាចៅរបស់ម្ចាស់ទីតាំងបន្ទប់ជួលខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងស្នាក់នៅបន្ទប់ជួល ក្នុងទីតាំងកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ដោយសារតែនាងរស់តែ២នាក់កូនស្រី ទាល់ដៃទាល់ជើង ហេតុនេះទើបពេលនាងចេញទៅធ្វើការតែងទុកកូនស្រីឱ្យនៅចាំបន្ទប់ជួលតែម្នាក់ឯង ព្រោះគ្មានអ្នកជួយមើលថែនោះទេ ហើយនាងក៏ធ្លាប់ព្រួយបារម្ភពីបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតមានចំពោះកូនស្រីនេះដែរ ពិសេសគឺករណី រំលោភសេពសន្ថវៈនេះតែម្តង ប៉ុន្តែធ្វើម៉េចបើទាល់ដៃទាល់ជើងទៅហើយ ហើយកន្លងមកក៏មិនធ្លាប់កើតមានរឿងអ្វីអាក្រក់ទៅលើកូនស្រីនេះដែរ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នាងបានចេញទៅធ្វើការដូចសព្វដងដោយទុកឱ្យកូនស្រីនៅចាំបន្ទប់ជួលដូចរាល់ថ្ងៃ។ រហូតដល់វេលាល្ងាចថ្ងៃដដែល ខណៈដែលនាងវិលត្រឡប់មកពីធ្វើការវិញ ក៏ឃើញកូនស្រីចេះតែយំ និងដើរកន្ធែកជើង ដូចជាមានអាការឈឺចាប់អ្វីម៉្យាង ទើបនាងនឹកសង្ស័យក៏ហៅកូនស្រីមកសាកសួរ ទើបបែកធ្លាយដឹងថា កូនស្រីនេះ ត្រូវបានជនសង្ស័យជាចៅរបស់ម្ចាស់បន្ទប់ជួលចាប់រំលោភ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹក ថ្ងៃទី២១ មករា ខណៈដែលម្តាយចេញទៅធ្វើការបាត់ នាងក៏បានរត់លេងនៅមុខបន្ទប់ជួលតាមទម្លាប់ លុះមកដល់វេលាម៉ោង១០ព្រឹក ក៏លេចមុខជនសង្ស័យខាងលើ ដែលទើបនឹងជក់ថ្នាំញៀន រួចបានចាប់អូសដៃនាងចូលទៅក្នុងបន្ទប់ រួចសម្រាតខោអាវនាងចេញអស់ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភនាងរហូតដល់បានសម្រេច។ លុះពេលធ្វើសកម្មភាពរំលោភនាង រួចជនសង្ស័យថែមទាំងបានគំរាមនាងមិនឱ្យនិយាយរឿងនេះប្រាប់ម្តាយេទៀតផង ពុំនោះទេគេនឹងសម្លាប់នាងចោល ប៉ុន្តែដោយសារនាងឈឺចាប់ត្រង់ប្រដាប់ភេទពេក ទើបយំ និងដើរកន្ធែកជើង ធ្វើឱ្យម្តាយឆ្ងល់សាកសួរ ទើបនាងប្រាប់ម្តាយតាមត្រង់តែម្តង។

ក្រោយពីបែកធ្លាយរឿងរ៉ាវរំលោភសេពសន្ថវៈមកលើកូនស្រីរបស់ខ្លួនរួចមក នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ក៏បាននាំកូនស្រីរបស់ខ្លួនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រកយុត្តិធម៌ឱ្យកូនស្រីរបស់នាងផង។ យ៉ាងណាជនសង្ស័យក្រោយពេលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេចរួចហើយ ក៏បានរត់គេចខ្លួនបាត់ស្រមោលទៅហើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនជនល្មោភកាមខាងលើ ដើម្បីនាំយកមកសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES