Thursday, April 25, 2024
Homeព័ត៌មានជាតិសែនប្រពន្ធថ្មីបាន២ខែ នាំកូនចុងទៅបេះស្តៅ ដល់កន្លែងស្ងាត់ ចាប់សម្រាតលេងប្រដាប់ភេទ រហូតធ្លាក់ឈាម

សែនប្រពន្ធថ្មីបាន២ខែ នាំកូនចុងទៅបេះស្តៅ ដល់កន្លែងស្ងាត់ ចាប់សម្រាតលេងប្រដាប់ភេទ រហូតធ្លាក់ឈាម

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ទើបនឹងសែនប្តីថ្មី បាន២ខែ ស្រាប់តែប្តីជើងល្អគំនិតអាក្រក់បាននាំកូនស្រីទើបនឹងអាយុ៤ឆ្នាំ ទៅបេះស្តៅនៅខាងលិចភូមិ លុះទៅដល់កន្លែងស្ងាត់ ស្រាប់តែចាប់សម្រាតខោកូនស្រី រួចប្រើដៃលូកលេងប្រដាប់ភេទក្មេងស្រីរងគ្រោះ រហូតដល់ធ្លាក់ឈាម និងត្រូវបានស្ត្រីជាម្តាយប្រទះឃើញ សួរនាំ បែកធ្លាយរឿងរ៉ាវក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

ករណីឪចុងលូកលេងប្រដាប់ភេទកូនស្រីបណ្តាលឱ្យរងរបួសធ្ងន់ដាច់រលាត់ចេញឈាមនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចវាលស្រែខាងលិចភូមិប្រមាណ២៥០ម៉ែត្រ ស្ថិតក្នុងស្រុកសូទ្រនិគម។ លុះរឿងរ៉ាវបែកធ្លាយ ជនសង្ស័យក៏ត្រូវសមត្ថកិច្ចចុះ ចាប់ខ្លួនបាន កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យដែលប្រើដៃរំលោភក្មេងស្រីបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះចាន់ ធី អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិចាន់សខាងត្បូង ឃុំចាន់ស ស្រុកសូទ្រនិគម។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ៤ឆ្នាំ។ ជនសង្ស័យខាងលើត្រូវជាឪពុកចុងរបស់ក្មេងស្រីរងគ្រោះ ដោយជនសង្ស័យទើបនឹងសែនព្រេនយកម្តាយក្មេងស្រីរងគ្រោះធ្វើជាប្រពន្ធ បានប្រមាណ២ខែប៉ុណ្ណោះ។

តាមសម្តីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនសង្ស័យត្រូវជាប្តីទី២របស់នាងដែលទើបនឹងចាប់ដៃរួមរស់នឹងគ្នាបានប្រមាណ២ខែប៉ុណ្ណោះ ហើយមុននឹងចាប់ដៃជាមួយប្តីទី២ (ជនសង្ស័យ) នេះ នាងធ្លាប់មានប្តីរួចទៅហើយ តែក្រោយមកក៏ដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា ក៏លែងលះគ្នាវិញ និងបានបន្សល់ទុកកូនស្រីម្នាក់អាយុ៤ឆ្នាំ (ក្មេងស្រីរងគ្រោះ) រស់នៅក្នុងបន្ទុករបស់នាង រហូតដល់សព្វថ្ងៃ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បន្តថា តាំងពីចាប់ដៃគ្នាជាមួយប្តីទី២ (ជនសង្ស័យ) មក ប្តីនេះមិនធ្លាប់បញ្ចោញឱ្យឃើញពីអត្តចរិត ឬអាកប្បកិរិយាមិនល្អចំពោះកូនស្រីរបស់នាងឡើយ ដោយមើលទៅគេហាក់ស្រលាញ់ចាត់ទុកកូនស្រីរបស់នាង ដូចជាកូនរបស់គេដូច្នោះដែរ តែមិនដឹងថា ចុងក្រោយគេបែរជាមានគំនិតអាក្រក់មកលើកូនស្រីរបស់នាងបែបនេះសោះ។

ស្ត្រីជាម្តាយរូបនេះ បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នាងបានប្រទះឃើញកូនស្រីមានឈាមហូរប្រឡាក់សំពត់ ទើបនាងមានការសង្ស័យ ក៏ហៅកូនស្រីទៅពិនិត្យមើល ក៏ឃើញប្រដាប់ភេទកូនស្រីមានចេញឈាមយ៉ាងច្រើន និងថែមទាំងប្រាប់ថា ឈឺទៀតផង។ ឃើញបែបនេះ នាងក៏បានសួរនាំកូនស្រី ទើបនាងប្រាប់ថា នាងត្រូវឪពុកចុងចាប់រំលោភ ពេលដែលនាំនាងទៅបេះស្តៅនៅវាលស្រែខាងលិចភូមិ។ ភ្លាមនោះ នាងក៏នាំកូនស្រីទៅកាន់មន្ទីរពេទ្យកុមារខេត្តសៀមរាប ដើម្បីឱ្យគ្រូពេទ្យជំនាញពិនិត្យ ទើបនឹងថា កូនស្រីរបស់នាងពិតជាទទួលរងការរំលោភបំពានផ្លូវភេទប្រាកដមែន ទើបនាងបានរាយការណ៍ប្រាប់មេភូមិ និងប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍តែម្តង។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ឪពុកចុង (ជនសង្ស័យ) បាននាំនាងទៅបេះស្តៅនៅវាលស្រែខាងលិចភូមិ ចម្ងាយប្រមាណ២៥០ម៉ែត្រ  លុះពេលទៅដល់កន្លែងស្ងាត់ ឪចុងក៏បានចាប់ស្រាតខោនាងចេញ រួចយកដៃលូកប្រដាប់ភេទរបស់នាង ធ្វើឱ្យនាងឈឺផ្សា និងមានឈាមហូរចេញតាមប្រដាប់ភេទទៀតផង ហើយនៅពេលដែលនាងបានស្រែកយំថា “ឈឺណាស់” ទើបឪចុងនោះបានដកដៃចេញវិញ រួចក៏នាំនាងដើរមកផ្ទះវិញតែម្តង។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ប្រាប់ថា ករណីរំលោភក្មេងស្រីអាយុ៤ឆ្នាំខាងលើនេះ បែកធ្លាយឡើង កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីស្ត្រីជាម្តាយបានប្រទះឃើញប្រដាប់ភេទកូនស្រីមានឈាមហូរចេញមកមិន ឈប់ រួចក៏នាំកូនស្រីទៅពេទ្យពិនិត្យ ទើបដឹងថាត្រូវឪពុកចុងរំលោភ រហូតដល់ល្ងាចថ្ងៃដដែល ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះក៏ខ្ចីទូរស័ព្ទគេខលទៅប្រាប់មេភូមិ ហើយមេភូមិក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

លោកអធិការ បន្តថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានករណីរំលោភក្មេងស្រី សមត្ថកិច្ចក៏បានចុះស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះចាន់ ធី នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះចាន់ ធី បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តទៅលើកូនចុងដូចអ្វីដែលនាងបានប្តឹងចោទប្រកាន់មែន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES