Friday, March 29, 2024
Homeព័ត៌មានជាតិកូនប្រុសមាសម្តាយ!!! ម្តាយជាប់រវល់ដាំបាយធ្វើម្ហូប កូនអាយុ១ខួប ដើរចូលបន្ទប់ទឹក រួចស្ងាត់មាត់ជ្រាប

កូនប្រុសមាសម្តាយ!!! ម្តាយជាប់រវល់ដាំបាយធ្វើម្ហូប កូនអាយុ១ខួប ដើរចូលបន្ទប់ទឹក រួចស្ងាត់មាត់ជ្រាប

ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់រវល់ដាក់ដាំបាយធ្វើម្ហូបនៅក្នុងផ្ទះបាយ ក៏ទុកឱ្យកូនប្រុសតូចអាយុទើប១ខួប ដើរលេងតែម្នាក់ឯងនៅក្នុងផ្ទះ ស្រាប់តែក្រោយមកក្មេងប្រុសតូចបានដើរចូលបន្ទប់ទឹក រួចក៏ដាំក្បាលធ្លាក់ចូលអាងទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ទឹកផ្ទះក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិត្នោតជុំទី៤ ឃុំត្នោតជុំ ស្រុកបារាយណ៍។

ក្មេងប្រុសរងគ្រោះដែលដាំក្បាលចូលអាងទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់ មានឈ្មោះហៀប អ៊ីថាង អាយុ១ខួប មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ដោយសារតែនាងរវល់ដាក់ដាំបាយ និងធ្វើម្ហូបនៅក្នុងផ្ទះបាយ  ទើបបណ្តោយឱ្យកូនប្រុសរបស់នាងដែលទើបនឹងមានអាយុ១ខួប ចេះដើរតតេះតតាស់ ដើរលេងក្នុងផ្ទះតែម្នាក់ឯង លុះភ្លេចខ្លួនមួយសន្ទុះ ស្ងាត់មាត់កូន ទើបនាងស្រែកហៅ តែមិនឮសំឡេងតប ក៏ប្រញាប់ដើររកមើលពេញក្នុងផ្ទះ តែមិនឃើញសោះ លុះពេលនាងដើរទៅអើតមើលនៅក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកូនប្រុសលង់ទឹកអាងក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យនាងស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយ បំណងដឹកបញ្ជូនកូនប្រុសទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ តែអកុសលកូនប្រុសរបស់នាងបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យដល់ទីតាំងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកអាងក្នុងបន្ទប់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទមុនៗ

ឃាត់ខ្លួនក្មេងទំនើង១១នាក់ ជិះម៉ូតូ៥គ្រឿង និងដាវសាំម៉ូរៃ នៅស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ ៈ ក្មេងទំនើង១១នាក់ជិះម៉ូតូ៥គ្រឿង ត្រូវកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកដេញតាមដល់គល់ស្ពានអាកាសស្ទឹងមានជ័យ ទើបឃាត់ខ្លួនបានឆែកឆេររកឃើញមានដាវសាំម៉ូរៃមួយដើម នាំយកមកប៉ុស្តិ៍សាកសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង៤៥នាទី
រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ត្រង់នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ក្មេងទំនើងទាំង១១នាក់មាន ១-ឈ្មោះ សុខ ហេង អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ២-ឌឹម ភារៈ អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារអង្គរសារ៉ា ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ៣-សុខ ផេងពេជ្រ អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ៤-ធី ចន្ថា អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងបុកល្ហុង ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ៥-អ៊ា តិចហៃ អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ៦-ពុទ្ធ ចាន់សុជាតិ អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ៧-ម៉ៅ ភារិទ្ធ អាយុ១៨ឆ្នាំ ស្នាក់នៅបុរីពិភពថ្មី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ៨-ញៀន សុខហេង អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ៩-សំ វាសនា អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ១០-សេង វណ្ណា អាយុ១៤ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង១១-អ៊ុន អែនឌី អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងល្បាតក្នុងមូលដ្ឋាន បានប្រទះឃើញក្មេងទំនើងមួយក្រុមមានគ្នា១១នាក់ ជិះម៉ូតូ៥គ្រឿង ប្រសាចពេញផ្លូវ គួរឲ្យសង្ស័យកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ដេញតាមដល់គល់ស្ពានអាកាសស្ទឹងមានជ័យ បានឃាត់ធ្វើការឆែកឆេររកឃើញដាវសាំម៉ូរៃមួយដើម ក៏បានឃាត់ខ្លួននាំយកមកប៉ុស្តិ៍ទំនប់ទាំងយប់ដើម្បីសាកសួរ។

តាមសំដីផ្ទាល់ពីក្មេងទំនើងម្នាក់ឈ្មោះ សុខ ហេង ក្នុងចំណោមបក្ខពួកទាំង១១នាក់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេគ្រាន់តែជាអ្នកទុកដាវឲ្យបក្សពួកសម្រាប់ធ្វើសកម្មភាពតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុជនសង្ស័យទាំង១១នាក់នោះ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង
បញ្ចូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌចំការមន ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

http://www.nokorthomdaily.com/2018/01/22012018927/

RELATED ARTICLES