Wednesday, October 16, 2024
Homeបច្ចេកវិទ្យាApple ​សន្យា​​ផ្តល់​រ​ង្វាន់​ ២០០.០០០​​ដុល្លារ​​ដល់​​អ្នក ​Hack ​បាន​ iOS​ និង​ iCloud

Apple ​សន្យា​​ផ្តល់​រ​ង្វាន់​ ២០០.០០០​​ដុល្លារ​​ដល់​​អ្នក ​Hack ​បាន​ iOS​ និង​ iCloud

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បានផ្តល់រង្វាន់ប្រមាណ ២០០.០០០ដុល្លារ ដល់អ្នករកឃើញកំហុសនៅលើប្រព័ន្ធប្រតិបត្តិការ iOS និងសេវាកម្ម iCloud ។
តាំងពីច្រើនឆ្នាំកន្លងមក បណ្តា «លោកធំ» វិស័យបច្ចេកវិទ្យា ដូចជា Google, Microsoft ឬ Facebook បានចំណាយប្រាក់ជាច្រើន ដើម្បីទាក់ទាញអ្នកជំនាញឲ្យរកកំហុសឆ្គងនៅក្នុងប្រព័ន្ធរបស់ខ្លួន ។ ក៏ប៉ុន្តែរដូវស្លឹកឈើជ្រុះនេះ គឺជាលើកដំបូងដែល Apple អនុវត្តន៍គោលនយោបាយស្រដៀងគ្នា ។
ប្រធាននាយកដ្ឋានសន្តិសុខរបស់ក្រុមហ៊ុន Apple, លោក Ivan Krstic បានឱ្យដឹងថាក្រុមហ៊ុននឹងផ្តល់រង្វាន់ដល់ ២០០.០០០ដុល្លារដល់អ្នកណារកឃើញកំហុសឆ្គងនៅក្នុងផ្នែកទន់របស់ក្រុមហ៊ុន ។ ការប្រកាសនេះត្រូវបានលើកឡើងនៅក្នុងសន្និសីទសន្តិសុខបណ្តាញ Black Hat នៅ Las Vegas (អាមេរិក) ។
ក្រុមអ្នកស្រាវជ្រាវចង់ទទួលបានប្រាក់រង្វាន់ត្រូវផ្ញើរបាយការណ៍មកឲ្យ Apple និងបង្ហាញកំហុសនៅលើប្រព័ន្ធប្រតិបត្តិការ iOS ស៊េរិថ្មីបំផុតជាផ្លូវការ ។ ប្រសិនបើពាក់ព័ន្ធដល់ផ្នែករឹង វាក៏ត្រូវលេចឡើងនៅលើ iPhone ឬ iPad ជំនាន់ថ្មីដែរ ។
៥០០.០០០ដុល្លារ គឺជាចំនួនប្រាក់សរុបដែល Google បានផ្តល់ឲ្យអ្នករកឃើញកំហុសឆ្គងនៅលើ Android ក្នុងឆ្នាំកន្លងទៅ ។ ចំណែកពីឆ្នាំ២០១១ Facebook បានចំណាយ ៤,៣លានដុល្លារ សម្រាប់មនុស្ស ៨០០នាក់នៅទូទាំងពិភពលោក ដើម្បីស្វែងរកកំហុស ។ តាម Arstechnica ខ្ទង់ចំណាយដែល Apple លើកឡើងមិនមែនជាតួលេខច្រើនណាស់ណាទេ ប៉ុន្តែនេះនឹងជាជំហានចាប់ផ្តើមដ៏ល្អ ៕
ដោយ: តូច រំលឹក

RELATED ARTICLES