Sunday, November 24, 2024
Homeបច្ចេកវិទ្យាiPhone ​7 ​ហក់​​ឡើង​ RAM​ 3 ​GB

iPhone ​7 ​ហក់​​ឡើង​ RAM​ 3 ​GB

ស្មាតហ្វូន ជំនាន់ថ្មី របស់ Apple ត្រូវបានព្យាករថា មានថាមពលរ៉េមខ្ពស់ជាងពាក់កណ្តាលជំនាន់មុន ផ្តល់ការសម្តែងល្អជាង ។
តាម Digitimes iPhone ថ្មី ដែល Apple ជិតដាក់តាំងបង្ហាញ មានឈ្មោះហៅតាមការព្យាករ iPhone 7 នឹងមានអង្គចងចាំ RAM 3 GB ។ មុននេះ iPhone 6 និង 6s មាន RAM 2GB ចំណែក iPhone 5 និង 5s គឺ 1 GB ។
ប្រភពព័ត៌មានក្នុងវិស័យឧស្សាហកម្មឲ្យដឹងថា ឈីប DRAM កំពុងរងសម្ពាធកើនតម្លៃច្រើននៅពាក់កណ្តាលចុងឆ្នាំនេះ ។ ប្រការគួរឲ្យចាប់អារម្មណ៍គឺ Samsung Electronics, Hynix និង Micron Technology ជាក្រុមហ៊ុន៣ ផលិត DRAM ធំបំផុតរបស់ពិភពលោក បានអះអាងថា បានកាត់បន្ថយកូតាផលិតក្នុងឆមាសទី១នៃឆ្នាំនេះ ។
ប្រភពផ្គត់ផ្គង់មានកំណត់ ដូច្នេះបណ្តាការព្យាករបង្ហាញថា តម្រូវការផ្ទុកនៅលើបណ្តាឧបករណ៍ឆ្លាតវៃជំនាន់ថ្មីបន្តកើនឡើង ដែលត្រូវបានចាត់ទុកថាជាមូលហេតុធ្វើឲ្យតម្លៃសមាសភាគស្មាតហ្វូនកើនឡើង ឆាប់បំផុតគិតដល់ចុងឆ្នាំនេះ ។
ទូរស័ព្ទ iPhone 7 ដែលកំពុងទន្ទឹងរង់ចាំមាន RAM 3 GB សំដៅលើកម្ពស់ការសម្តែង ។ ក្នុងពេលនោះ បណ្តាគំរូ Android លំដាប់ខ្ពស់នឹងឡើងដល់ RAM 6 GB កើនពីកម្រិត 4 GB នាពេលសព្វថ្ងៃ ។
Apple គ្រោងចេញ iPhone ជំនាន់ថ្មីនៅថ្ងៃទី៩ ខែកញ្ញាខាងមុខ ។ តាមបណ្តាព័ត៌មានលេចធ្លាយ iPhone 7 នឹងជាស៊េរីលើកកម្ពស់ផ្អែកលើការរចនារបស់ iPhone 6s ប្រមូលផ្តុំការធ្វើឲ្យប្រសើរឡើងផ្នែករឹងខាងក្នុង ៕
ដោយ: តូច រំលឹក

RELATED ARTICLES