ភ្នំពេញ ៖ បុរសល្មោភកាមដែលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំម្នាក់រហូតដល់បានសម្រេច និងធ្វើឱ្យក្មេងស្រីរងគ្រោះរងរបួសប្រដាប់ភេទធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រួចព្យាយាមគេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលស្នាក់នៅរបស់ជនសង្ស័យ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ។
ជនសង្ស័យល្មោភកាម ដែលជក់ថ្នាំញៀនរួចចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះយុន ចាន់ឧសភា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកម្តាយ និងស្នាក់នៅបន្ទប់ជួល ក្នុងទីតាំងកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយបែកធ្លាយរឿងរ៉ាវជនល្មោភកាមចាប់រំលោភកូនសីបានសម្រេចរួចមក ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដោយមានការជួយជ្រោមជ្រែងពីអង្គការ CPU ផងដែរ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះរួចមក ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បញ្ជាឱ្យលោកអនុសេនីយ៍ឯក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ បានដឹកនាំកម្លាំងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ដែលជនសង្ស័យធ្វើសកម្មភាពចាប់រំលោភក្មេងស្រីខាងលើ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយុន ចាន់ឧសភា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះប្រាកដមែន ដោយសារតែរូបគេ ទើបនឹងប្រើប្រាស់ថ្នាំញៀនរួច មានអារម្មណ៏ផ្លូវភេទ ស្របពេលនោះក៏ប្រទះឃើញក្មេងស្រីកំពុងរត់លេងមុខបន្ទប់ដែលគេស្នាក់នៅ ក៏ចាប់អូសដៃចូលបន្ទប់រួចចាប់រំលោភរហូតបានសម្រេចតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មានករណីរំលោភសេពសន្ថវៈមួយបានកើតឡើងនៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមាន១ ខណ្ឌមានជ័យ ដោយក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវម្តាយទុកឱ្យនៅបន្ទប់ជួលតែម្នាក់ឯង ព្រោះរវល់ចេញទៅធ្វើការបាត់ លុះពេលកំពុងរត់លេងមុខបន្ទប់ជួល ក៏ត្រូវក្មេងស្ទាវម្នាក់ត្រូវជាចៅប្រុសរបស់ម្ចាស់បន្ទប់ជួល និងទើបជក់ថ្នាំញៀនរួចថ្មីៗ បានចាប់អូសដៃចូលក្នុងបន្ទប់ រួចធ្វើសកម្មភាពសម្រាតខោចាប់រំលោភរហូតដល់បានសម្រេច និងថែមទាំងគំរាមមិនឱ្យប្រាប់ម្តាយទៀត ផង ពុំនោះទេគេនឹងសម្លាប់ចោល លុះស្ត្រីជាម្តាយវិលមកពីធ្វើការឃើញកូនស្រីដើរយំកន្ធែកជើង ក៏សង្ស័យហៅមកសួរនាំ ទើបបែកធ្លាយរឿង កូនស្រីត្រូវប្រុសល្មោភកាមចាប់រំលោភ។
តាមសម្តីរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ដោយសារតែនាងរស់តែ២នាក់កូនស្រី ទាល់ដៃទាល់ជើង ហេតុនេះ ទើបពេលនាងចេញទៅធ្វើការ តែងទុកកូនស្រីឱ្យនៅចាំបន្ទប់ជួលតែម្នាក់ឯង ព្រោះគ្មានអ្នកជួយមើលថែនោះទេ ហើយនាងក៏ធ្លាប់ព្រួយបារម្ភពីបញ្ហាប្រឈមផ្សេងៗដែលអាចកើតមានចំពោះកូនស្រីនេះដែរ ពិសេសគឺករណីរំលោភសេពសន្ថវៈនេះតែម្តង ប៉ុន្តែធ្វើម៉េចបើទាល់ដៃទាល់ជើងទៅហើយ ហើយកន្លងមក ក៏មិនធ្លាប់កើតមានរឿងអ្វីអាក្រក់ទៅលើកូនស្រីនេះដែរ។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នាងបានចេញទៅធ្វើការដូចសព្វដង ដោយទុកឱ្យកូនស្រីនៅចាំបន្ទប់ជួលដូចរាល់ថ្ងៃ។ រហូតដល់វេលាល្ងាចថ្ងៃដដែល ខណៈដែលនាងវិលត្រឡប់មកពីធ្វើការវិញ ក៏ឃើញកូនស្រី ចេះតែយំ និងដើរកន្ធែកជើង ដូចជាមានអាការៈឈឺចាប់អ្វីម៉្យាង ទើបនាងនឹកសង្ស័យ ក៏ហៅកូនស្រីមកសួរនាំ ទើបបែកធ្លាយដឹងថា កូនស្រីនេះ ត្រូវបានជនសង្ស័យជាចៅរបស់ម្ចាស់បន្ទប់ជួលចាប់រំលោភ។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីព្រឹកថ្ងៃទី២១ មករា ខណៈដែលម្តាយចេញទៅធ្វើការបាត់ នាងក៏បានរត់លេងនៅមុខបន្ទប់ជួលតាមទម្លាប់ លុះមកដល់វេលាម៉ោង១០ព្រឹក ក៏លេចមុខជនសង្ស័យខាងលើ ដែលទើបនឹងជក់ថ្នាំញៀនរួច បានចាប់អូសដៃនាងចូលទៅក្នុងបន្ទប់ រួចសម្រាតខោអាវនាងចេញអស់ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភនាងរហូតដល់បានសម្រេច។ លុះពេលធ្វើសកម្មភាពរំលោភនាងរួច ជនសង្ស័យថែមទាំងបានគំរាមនាងមិនឱ្យនិយាយរឿងនេះប្រាប់ម្តាយេទៀតផង ពុំនោះទេ គេនឹងសម្លាប់នាងចោល ប៉ុន្តែដោយសារនាងឈឺចាប់ត្រង់ប្រដាប់ភេទពេកទើបយំ និងដើរកន្ធែកជើង ធ្វើឱ្យម្តាយឆ្ងល់សួរនាំ ទើបនាងប្រាប់ម្តាយតាមត្រង់តែម្តង៕