Monday, November 25, 2024
Homeព័ត៌មានជាតិពូចាប់រំលោភ ប្តីមកទាន់ ស្តីបន្ទោសថែម ប្រពន្ធផឹកថ្នាំពុលសម្លាប់ខ្លួន

ពូចាប់រំលោភ ប្តីមកទាន់ ស្តីបន្ទោសថែម ប្រពន្ធផឹកថ្នាំពុលសម្លាប់ខ្លួន

ខេត្តកំពង់ចាម ៖ បុរសពោះម៉ាយម្នាក់ រស់នៅតែម្នាក់ឯងយូរជូរមាត់ពេក លុះពេល ឃើញក្មួយស្រីបង្កើតនៅផ្ទះតែម្នាក់ឯង មាន ឱកាសល្អ ក៏ចូលទៅធ្វើសកម្មភាពចាប់រំលោភ ទាំងកំរោល តែពេលកំពុងប្រតិបត្តិការ ត្រូវ ប្តីនារីរងគ្រោះមកទាន់ ធ្វើឱ្យជនសង្ស័យភ័យ ស្លន់ស្លោលើកខោរត់គេចខ្លួនបាត់ ហើយពេល នោះបុរសជាប្តីមានចិត្តមួម៉ៅក្តៅក្រហាយ ក៏ ស្តីបន្ទោសឱ្យប្រពន្ធពីរបីម៉ាត់បន្ថែមទៀត ទើប ធ្វើឱ្យនារីរងគ្រោះតូចចិត្តស្អិតទ្រូង ណាមួយ ត្រូវពូចាប់រំលោភ ណាមួយត្រូវប្តីស្តីបន្ទោស ឱ្យទៀត ក៏ផឹកថ្នាំពុលសម្លាប់ខ្លួន។

ករណីខាងលើនេះ បង្កឱ្យមានការភ្ញាក់ ផ្អើល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលា ម៉ោង២០និង៣០នាទីយប់ នៅចំណុចទួលស្រឡៅ ផ្ទះរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មួយស្រីនោះ មានឈ្មោះព្រុំ កុសល ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ជាបុរសពោះម៉ាយ មានលំនៅចំណុចទួលស្រឡៅ ស្ថិតក្នុងភូមិ ពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។ នារីរងគ្រោះដែលទទួលរងការរំលោភពីសំណាក់ពូ បង្កើត មានឈ្មោះ ម.ស.ល ភេទស្រី អាយុ ៣២ឆ្នាំ មានលំនៅភូមិ-ឃុំជាមួយគ្នា។ ចំណែក បុរសជាប្តីរបស់នារីរងគ្រោះ មានឈ្មោះដង ធឿន ភេទប្រុស អាយុ៣៧ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ និងនារីរងគ្រោះ ត្រូវជាពូនិង ក្មួយស្រីបង្កើត ដែលរស់នៅក្នុងភូមិជាមួយគ្នា ហើយជនសង្ស័យជាបុរសពោះម៉ាយ ដែល លែងលះជាមួយប្រពន្ធ ជាយូរណាស់មកហើយ។ មុនពេលកើតហេតុ ប្តីរបស់នារីរងគ្រោះមាន ការងារដែលត្រូវបំពេញ ទើបទុកឱ្យឱ្យនារីរងគ្រោះជាប្រពន្ធ នៅចាំផ្ទះជាមួយកូនតូចៗ។ ពេលនោះ ជនសង្ស័យដឹងថា ប្តីនារីរងគ្រោះ មិននៅផ្ទះ មានឱកាសល្អ ស្រាប់តែមានអារម្មណ៍ កម្រើកតណ្ហា ព្រោះរស់នៅតែម្នាក់ឯង យូរ ជូរមាត់ ធ្វើឱ្យតណ្ហាដឹកមុខ លែងស្គាល់ពូក្មួយ ក៏លបឡើងទៅលើផ្ទះរបស់នារីរងគ្រោះ ហើយ ធ្វើសកម្មភាពចាប់សម្រាតសំពត់នារីង្រគ្រោះ រំលោភសេពសន្ថវៈទាំងកំរោលតែម្តង។

ប្រភពដដែលបន្តថា នៅពេលដែលបុរស ជាពូល្មោភកាម ធ្វើសកម្មភាពរំលោភក្មួយស្រី នោះ ស្រាប់តែបុរសឈ្មោះដន ធឿន ជាប្តី របស់នារីរងគ្រោះត្រឡប់មកវិញទាន់ ឃើញ សកម្មភាពរបស់ពូចិត្តអប្រិយ ធ្វើសកម្មភាព រំលោភប្រពន្ធរបស់ខ្លួន ហើយពេលនោះ ជនល្មោភកាម ឈ្មោះព្រុំ កុសល ភ័យស្លន់ស្លោក៏ បានលើកខោលោតតាមទ្វារក្រោយផ្ទះនារីរងគ្រោះរត់គេចខ្លួនបាត់។ ភ្លាមនោះ បុរសជាប្តី មិនត្រឹម តែមានចិត្តអាណិតប្រពន្ធដែលកំពុង រងគ្រោះ ត្រូវពូចាប់រំលោភទេ បែរជាមួម៉ៅ ក្តៅប្រហាយ ស្តីបន្ទោសឱ្យនារីជាប្រពន្ធ និង ថែមទាំងគំរាមវាយដំទៀតផង ដោយបន្ទោស ថាមិនចេះប្រយ័ត្ន ឱ្យប្រុសឡើងទៅចាប់រំលោភ ដល់លើផ្ទះបែបនេះ។

ប្រភពដដែលបន្ថែមទៀតថា ក្រោយពី ទទួលរងនូវការចាប់រំលោភសេពសន្ថវៈ ពីសំណាក់ ពូបង្កើត និងត្រូវប្តីស្តីបន្ទោស បម្រុងវាយដំថែម ទៀត ធ្វើឱ្យនារីរងគ្រោះតូចចិត្តនឹងវាសនាអភ័ព្វ របស់ខ្លួន ក៏រត់ទៅយកថ្នាំបំពុលមកផឹកសម្លាប់ ខ្លួន បណ្តាលឱ្យបែកពពុះមាត់ដេក ប្រកាច់ ននៀលនៅនឹងដី តែត្រូវក្រុមគ្រួសារ ប្រទះ ឃើញទាន់ពេលវេលា ក៏ប្រញាប់ដឹងបញ្ជូននារីរងគ្រោះទៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះទាន់ ពេលវេលា រួចផុតពីសេចក្តីស្លាប់ និងដាក់ពាក្យបណ្តឹងឱ្យប៉ូលិសជួយអន្តរាគមន៍តែម្តង។

លោកប៉ាក ជាតិ អធិការនគរបាលស្រុក ស្ទឹងត្រង់ បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យ បណ្តឹងរបស់ក្រុមគ្រួសារនារីរងគ្រោះ កម្លាំង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការ ស្រាវជ្រាវដើម្បីចាប់ខ្លួនជនសង្ស័យ តែពេល នោះ ជនសង្ស័យឈ្មោះព្រុំ កុសល បានរត់ គេចខ្លួនចេញពីមូលដ្ឋានបាត់ទៅហើយ។ ប៉ុន្តែ យ៉ាងណា កម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក តាមចាប់ខ្លួនជនសង្ស័យ ល្មោភកាមដែលចាប់រំលោភក្មួយស្រីបង្កើត នោះ នាំមកផ្តន្ទាទោសឱ្យខាងតែបាន៕

សុភ័ណ្ឌ

RELATED ARTICLES