Saturday, April 27, 2024
Homeបច្ចេកវិទ្យាHonda ​Livo ​- ​ម៉ូតូ​តម្លៃ​ថោក​បន្ថែម​ស៊េរី​ថ្មី​តម្លៃ​ពី ​៨០០​ដុល្លារ

Honda ​Livo ​- ​ម៉ូតូ​តម្លៃ​ថោក​បន្ថែម​ស៊េរី​ថ្មី​តម្លៃ​ពី ​៨០០​ដុល្លារ

គំរូម៉ូតូអំប្រាយ៉ា ១១០សេសេ បំពេញបន្ថែម ២ពណ៌ថ្មី ចេញលក់២ស៊េរី ក្នុងតម្លៃមិនផ្លាស់ប្តូរ ។

ដើម្បីគម្រប់ខួបមួយឆ្នាំនៃការបញ្ចេញលក់នៅលើទីផ្សារឥណ្ឌា ហុងដាឧទ្ទេសនាមស៊េរីថ្មីរបស់ Livo មាន២ពណ៌ថ្មី រួមមានក្រហម (Imperial Red Metallic) និងប្រផេះលោហធាតុ (Matte Axis Gray Metallic) ។

ការរចនារបស់ Livo នៅរក្សាដដែល ។ ម៉ូតូបំពាក់ម៉ាស៊ីន ៤ស៊ីឡាំងទោល ១១០សេសេ ធ្វើឲ្យត្រជាក់ដោយខ្យល់ កម្លាំង ៨,២៥សេះ នៅរង្វង់តួម៉ាស៊ីន ៧.៥០០ជុំ/នាទី កម្លាំងបង្វិលជុំអតិបរមា ៨,៦៣ ញូវតុនម៉ែត្រ នៅ ៥.៥០០ជុំ/នាទី ។ ក្រុមហ៊ុនប្រកាសកម្រិតប្រើប្រាស់ប្រេងឥន្ធន:របស់ Livo ត្រឹមតែ ១,៣៥លីត្រ/១០០គីឡូម៉ែត្រ ។

ស៊ុមម៉ូតូរាងគ្រាប់ពេជ្រ បូមមុខ telescopic រឺស៊័រភ្លោះផ្នែកខាងក្រោយ ។ ទំហំសរុប ២.០២០មិល្លីម៉ែត្របណ្តោយ ៧៤៦មិល្លីម៉ែត្រទទឹង ១.០៩៩មិល្លីម៉ែត្រកម្ពស់ ប្រវែងបណ្តោយមូលដ្ឋាន ១.២៨៥មិល្លីម៉ែត្រ ។ កម្ពស់ពីដីមកម៉ាស៊ីន ១៨០មិល្លីម៉ែត្រ ចំណុះធុងសាំង ៨,៥លីត្រ ។

ម៉ូតូមានទម្ងន់ ១១១គីឡូក្រាមនៅលើស៊េរីហ្វ្រាំងថាស ល្បឿនអតិបរមា ៨៦គីឡូម៉ែត្រ/ម៉ោង ។ ប្រអប់លេខ៤ល្បឿន សំបកកង់មុខ និងក្រោយសុទ្ធតែជាប្រភេទសំបករលោងទំហំ ៨០/១០០ ខ្នងកង់ ១៨អ៊ីញ ។ ហ្វ្រាំងមុខអាស្រ័យលើការជ្រើសរើសថាស ឬដុំ កង់ក្រោយគឺហ្វ្រាំងដុំលំនាំដើម ។

នៅទីផ្សារប្រទេសឥណ្ឌា Honda Livo ចេញលក់២ស៊េរីហ្វ្រាំងដុំតម្លៃ ៨០០ដុល្លារ និងហ្វ្រាំងថាសតម្លៃ ៨៤០ដុល្លារ ។ ម៉ូតូមាន៦ពណ៌សម្រាប់ជ្រើសរើស ៕

ដោយ: តូច រំលឹក

 

RELATED ARTICLES