Audi អះអាងថា Q5 ជំនាន់ទី២ ផលិតនៅរោងចក្រថ្មី នៅម៉ិកស៊ីកូ នឹងបង្ហាញមុខនៅចុងខែកញ្ញាខាងមុខ ។
រោងចក្រ San Jose Chiapa ម៉ិកស៊ីកូ គឺជាកន្លែងផលិត Q5 ឆ្នាំ២០១៧ ។ រថយន្តនឹងបង្ហាញមុខនៅ Paris Motor Show ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកញ្ញា ។ នេះគឺជាលើកដំបូងដែល Audi មិនផលិត Q5 នៅរោងចក្រស្រុកកំណើត Ingolstadt ។
រថយន្ត Audi Q5 បង្ហាញមុខនៅលើទីផ្សារលើកដំបូងនៅឆ្នាំ២០០៨ ។ ក្រោយរយ:ពេល៨ឆ្នាំ Q5 គឺជាជោគជ័យដ៏ធំមួយរបស់ Audi លើមាត្រដ្ឋានពិភពលោក ព្រោះរថយន្តនេះបានក្លាយជាគំរូរថយន្តលក់ដាច់បំផុតក្នុងផ្នែក SUV ប្រណីតខ្នាតមធ្យមកាលពីឆ្នាំមុន ។ សព្វថ្ងៃគំរូរថយន្តនេះ គឺជាជម្រើសពេញនិយមបំផុតរបស់អតិថិជននៅប្រទេសចិន និងឥណ្ឌា ដែលជាប្រទេសមានរោងចក្ររបស់ Audi ។
ការសម្រេចចិត្តជ្រើសរើសរោងចក្រថ្មី ដើម្បីផលិត Q5 ឆ្នាំ២០១៧ សំដៅបំពេញតម្រូវការល្អជាងនៅទីផ្សារធំពីរ គឺអាមេរិក និងកាណាដា ។ ទន្ទឹមនឹងនោះ រោងចក្រមេ Ingolstadt នៅអាល្លឺម៉ង់ប្រមូលផ្តុំផលិតចរន្តរថយន្តផ្សេង ។
បានមានរថយន្ត Q5 ចំនួន ១,៦លានគ្រឿងផលិតនៅទូទាំងពិភពលោក ។ ក្នុងឆ្នាំ២០១៥ ការលក់រថយន្ត Q5 គឺ២៦៦.៩៦៨គ្រឿង កើន៨ភាគរយ បើប្រៀបជាមួយឆ្នាំ២០១៤ ។ ពាក់កណ្តាលដើមឆ្នាំ២០១៦ ការលក់របស់ Q5 កើន ៤,៧ភាគរយ ។ គំរូរថយន្តនេះ សព្វថ្ងៃលក់នៅជាង១០០ប្រទេសនៅលើពិភពលោក ៕
ដោយ: តូច រំលឹក