Sunday, November 24, 2024
Homeបច្ចេកវិទ្យាទីតាំង​​ណា​​នៅ​លើ​​មួក​សុវត្ថិ​ភាព​​គ្រោះ​ថ្នាក់​​បំ​ផុត​​?

ទីតាំង​​ណា​​នៅ​លើ​​មួក​សុវត្ថិ​ភាព​​គ្រោះ​ថ្នាក់​​បំ​ផុត​​?

វិភាគតាមស្ថិតិ របស់សកលវិទ្យាល័យ វេជ្ជសាស្ត្រមួយ នៅអាល្លឺម៉ង់បានផ្តល់លទ្ធផលថា តំបន់ចង្កាគឺទ្រាំទ្រផលប៉ះពាល់ដោយការរងរបួសច្រើនបំផុតរហូតដល់៣៤,៦ភាគរយ ។
ការពាក់មួយសុវត្ថិភាព គឺជាមធ្យោបាយប្រសិទ្ធភាពបំផុតក្នុងការបន្ថយចំនួនអ្នករងរបួស ឬបាត់បង់ ជីវិត សម្រាប់អ្នកចូលរួមធ្វើចរាចរណ៍ដោយម៉ូតូ ។ ការពាក់មួកសុវត្ថិភាពធ្វើឲ្យថយចុះការរងរបួស តំបន់ក្បាលរហូតដល់៦៩ភាគរយ ។

មួកសុវត្ថិភាពត្រូវបានប៉ាន់ប្រមាណថា ធ្វើឲ្យថយចុះលទ្ធភាពបាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយប្រមាណ៣៧ភាគរយ ។ ស្ថាប័នសុវត្ថិភាពចរាចរណ៍អាមេរិក (NHTSA) បានប៉ាន់ ប្រមាណថា មួកសុវត្ថិភាពបានសង្គ្រោះជីវិតមនុស្សដែលជិះម៉ូតូតែម្នាក់ឯងនៅក្នុងឆ្នាំ២០១០ចំនួន ១.៥៤៤នាក់ ។
ការរងរបួសក្បាល គឺជាមូលហេតុជួរមុខនៅក្នុងបណ្តាករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ ។ សូម្បីតែ ពេលមិនបង្កឲ្យបាត់បង់ជីវិត ក៏ការរងរបួសនៅតំបន់ក្បាលបានបង្កខូចសុខភាព និងជះឥទ្ធិពលដល់ជីវិតគ្រួសារ និងមិត្តភក្តិដែរ ។ ក្នុងភាពជាក់ស្តែង ការព្យាបាលរបួសក្បាលមានការចំណាយច្រើនជាង១៣ដង ប្រៀបជាមួយរបួសធម្មតា ។

ការស្រាវជ្រាវខាងលើត្រូវបានអនុវត្តដោយ Diemar Otte, ជាផ្នែកស្រាវជ្រាវគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Hannover (អាល្លឺម៉ង់) អំពីការរងរបួសតំបន់ក្បាលពេលពាក់មួក សុវត្ថិភាពពេលជិះម៉ូតូ ។
បណ្តាទិន្នន័យដែលបានប្រមែប្រមូលពីករណីបុកទង្គិចទាំងអស់ និងការបែងចែកផលប៉ះពាល់ពីការរងរបួសលើពួកសុវត្ថិភាពបង្ហាញថា មាន១៩,៤ភាគរយនៃរបួសកើតឡើងនៅផ្នែកខាងស្តាំតំបន់ចង្ការ និង១៥,២ភាគរយនៅខាងឆ្វេងតំបន់ចង្កា ។ ការផ្គួបតួលេខទាំងពីរនេះ បែរជាបង្ហាញថា តំបន់ចង្កាទ្រាំទ្រ ផលប៉ះពាល់ច្រើនបំផុតរហូតដល់៣៤,៦ភាគរយ ៕

ដោយ: តូច រំលឹក

 

RELATED ARTICLES