Sunday, November 24, 2024
Homeបច្ចេកវិទ្យាCanon ​5D​ Mark​ IV ​លេច​មុខ​លើក​ដំបូង

Canon ​5D​ Mark​ IV ​លេច​មុខ​លើក​ដំបូង

ចរន្តម៉ាស៊ីនថត full-frame របស់ Canon ជិតស្វាគមន៍បន្ថែមសមាជិក ជាមួយអង្គញាណ (sensor) មាន resolution ៣០មេហ្គាភិចសែល សមត្ថភាពថតវីដេអូ 4K និង អេក្រង់ថាច់ស្គ្រីន ។

រូបភាពលម្អិតដែលចាត់ទុកថាជា Canon 5D Mark IV ទើបត្រូវបានគេហទំព័រ Canonrumors បង្ហោះ ។ ថ្វីត្បិតមាន resolution ទាប ប៉ុន្តែអ្នកមើលអាចងាយស្រួលស្គាល់ឡូហ្គោ 5D ដ៏ស៊ាំ រួមជាមួយលេខសម្គាល់ Mark IV នៅចំផ្នែកខាងក្រោម ។ ពាក្យចចាមអារ៉ាមជាច្រើនអំពី 5D Mark IV ធ្លាប់លេចឡើង ប៉ុន្តែនេះគឺជាលើកដំបូង ដែលម៉ូដែលនេះលេចធ្លាយ ។

ក៏តាមប្រភពព័ត៌មាននិយាយខាងលើដែរ 5D Mark IV បំពាក់អង្គញាណ (sensor) full-frame មាន resolution ៣០មេហ្គាភិចសែល ។ ISO ម៉ាស៊ីនមានជំនួយចាប់ពី ៥០ដល់ ២០៤.៨០០ ប្រព័ន្ធយកច្បាស់ ៦៥ចំណុច សន្ទះចាប់រូបភាពមានល្បឿនពី ១/៨០០០ដល់ ៣០វិនាទី ត្រូវបានធ្វើពីសរសៃកាបូន និង Kevlar ផ្តល់សមត្ថភាពធ្វើសកម្មភាពមិនផ្លាស់ប្តូរ ពេលសម្រេចកម្រិត ១៥០.០០០របៀប ។ ម៉ាស៊ីនមានសមត្ថភាពថតជាប់គ្នា ៧ស៊ុមរូបក្នុងមួយវិនាទី ។

ដូចគ្នាជាមួយម៉ូដែល DSLR លំដាប់ខ្ពស់ជាច្រើនផ្សេងទៀត 5D Mark IV ក៏អាចថតវីដេអូស្តង់ដារ Full HD ល្បឿន ៦០ស៊ុមរូបក្នុងមួយវិនាទីដែរ ។ នេះក៏ជាមុខងារត្រូវបានប្រើប្រាស់ច្រើនបំផុតនៅលើបណ្តាចរន្តម៉ាស៊ីនថត 5D Mark II និងថ្មីៗបំផុតនេះ គឺ 5D Mark III ។

អេក្រង់ផ្នែកខាងក្រោយរបស់ម៉ាស៊ីនថតមានទំហំ ៣,២អ៊ីញ resolution ១,២៨លានភិចសែល ជំនួយរន្ធដោត HDMI កម្រិតច្បាស់ខ្ពស់ ។ មិនមានព័ត៌មានអំពីសមត្ថភាពបង្វិលរបស់ម៉ាស៊ីនថតនេះទេ ។

មុននេះ តាមព័ត៌មានពី KenRockwell 5D Mark IV នឹងដាក់តាំងបង្ហាញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំក្រោយ មុនពេលបញ្ចេញលក់នៅលើទីផ្សារនៅចុងខែមេសា ។ នេះគឺជាពេលវេលាដូចគ្នា បើប្រៀបធៀបជាមួយ 5D Mark III បង្ហាញមុខនៅឆ្នាំ២០១២ ។ តម្លៃលក់ជំនាន់ទី៤របស់ចរន្ត 5D Mark នឹងចូលប្រមាណ ៣.៧៩៩ដុល្លារ ថ្លៃជាងបន្តិច បើប្រៀបធៀបជាមួយតម្លៃចេញពីរោងចក្ររបស់ 5D Mark III គឺ ៣.៤៩៩ដុល្លារ កាលពីឆ្នាំមុន ៕

ដោយ: តូច រំលឹក

 

RELATED ARTICLES